ស្អាត​ក៏ស្អាត​ ច្រៀង​ក៏កាន់​តែ​ពិរោះ​ទៀត​ ទស្សនិកជន​ ស្រែក​ Yes Yes ពេញ​កម្មវិធី​តែម្តង​ ក្រោយ​បកស្រាយ​បទ​ YOU RAISE ME UP​

នារាត្រី​ថ្ងៃទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៩ម្សិលមិញ​នេះ​ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ក្នុង​វគ្គ​ Judge Auditions​ បាន​ឈាន​មកដល់​សប្តាហ៍​ទី​២​ហេីយ​ ក្រោមការ​ចូលរួម​ពី​បេក្ខជន​ និង​បេក្ខនារី​ជាច្រើន​រូប​ ដែល​សុទ្ធតែ​មាន​សមត្ថភាព​ក្នុង​ការ​ច្រៀង​យ៉ាង​ពិរោះ​។

ក្នុង​នោះដែរ​ គណកម្មការដែល​ជា​កំពូល​តារា​ចម្រៀង​ដ៏ល្បី​ទាំងបួន​រូប​ ដែលរួមមានដូចជា លោក ខេមរៈ សិរីមន្ត អ្នក​នាង​ ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន​ នឹងចូលរួមបង្កើនសមត្ថភាពច្រៀង​ ក៏ដូចជា​ផ្តល់នូវ​បទពិសោធន៍​ដល់​បេក្ខជន​ទាំង​អស់​ ដែលបាន​ចូលរួម​ប្រកួត​ ក្នុងសមរភូមិដ៏អស្ចារ្យ​ មួយ​នេះ។​

ជាក់ស្តែង​ កាលពី​រាត្រី​យប់​មិញ​នេះ​ បេក្ខនារី​​ ចូវ​ មួយ​អេង​​ ​អាយុ​ ២៥ឆ្នាំ​ រស់នៅ​រាជធានីភ្នំពេញ​ បាន​លើក​យក​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា​ “YOU RAISE ME UP“ ដែលធ្វើឲ្យ​ទស្សនិកជន​ជាច្រើន​មានការគាំទ្រ​ និងបានស្រែកជំរុញយក​ Yes ពី​គណៈកម្មការ​ពេញ​កម្មវិធី​តែ​ម្ដង​។

សូម​ជម្រាប​ផងដែរ​ថា​ បេក្ខជនដែលចូលរួមប្រលង ច្រៀងទោល ឬច្រៀងជាក្រុម ក្នុងកំពូលកម្មវិធីប្រលងចម្រៀង​ ដ៏អស្ចារ្យ​ ប្លែកពីគេមួយនេះ​ ម្ចាស់ជ័យលាភី​ នឹងទទួលបានប្រាក់រង្វាន់ចំនួន 100លានរៀល និងក្លាយខ្លួនជាតារាចម្រៀង​ កុងត្រាជំនាន់ថ្មី របស់ផលិតកម្មរស្មីហង្សមាសទៀតផង។

សូមទស្សនាវីដេអូខាងក្រោម