អីយ៉ា សូម្បីតែប្អូនថ្លៃរបស់ នី រតនា ក៍មកប្រឡងចម្រៀងដែរ យាយពីថាសំលេងញាក់សាច់តែម្តង

កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ក្នុង​វគ្គ​ Judge Auditions​ ដែលកាលពី​រាត្រី​ថ្ងៃទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ យប់​មិញ​នេះ​ បាន​ឈាន​មក​ដល់​សប្ដាហ៍​ទី​២ហេីយ​ ដែលរាល់​បេក្ខជន​ និង​បេក្ខនារី​ជាច្រើន​រូប​ ពិត​ជា​មាន​សមត្ថភាព​ និងធ្វេីបានល្អខ្លាំងណាស់។

ក្នុង​នោះដែរ​ គណកម្មការដែល​ជា​កំពូល​តារា​ចម្រៀង​ដ៏ល្បី​ទាំងបួន​រូប​ ដែលរួមមានដូចជា លោក ខេមរៈ សិរីមន្ត អ្នក​នាង​ ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន​ នឹងចូលរួមបង្កើនសមត្ថភាពច្រៀង​ ក៏ដូចជា​ផ្តល់នូវ​បទពិសោធន៍​ដល់​បេក្ខជន​ទាំង​អស់​ ដែលបាន​ចូលរួម​ប្រកួត​ ក្នុងសមរភូមិដ៏អស្ចារ្យ​ មួយ​នេះ។​

ជាក់ស្តែង​ កាលពី​រាត្រី​យប់ម្សិល​មុិញ​នេះ​ បេក្ខជន​ ហេង សុវណ្ណនរៈ អាយុ១៧ ឆ្នាំ ដែលត្រូវជាប្អូនថ្លៃ លោក នី រតនា ម្ចាស់ជ័យលាភី Cambodia Idol Season 1 បាន​លើក​យក​បទ​ចម្រៀង​មួយបទ យកមកធ្វើការបកស្រាយ ដែល
មាន​ចំណង​ជើង​ថា​ “ឆ្កួតចិត្ដព្រោះស្រលាញ់អូន“ ដោយការបកស្រាយរបស់លោកបាន​ឆក់​យក​គាំទ្រ ពីសំណាក់​ទស្សនិកជន​រាប់​មុឺន​នាក់​ ជាពិសេស​គណកម្មការ​ទាំង​៤រូប រហូតផ្ដល់ Yes ទាំងបួននាក់តែម្ដង។

សូមទស្សនាវីដេអូខាងក្រោម