ស្តែងណាស់ ក្មេងស្ទាវជិះម៉ូតូលឿនដូចហោះ ដោយវ៉ារថយន្តគេ យ៉ាងព្រហើន ស្រាប់តែវ៉ាក់អឺនឹងរថយន្តធន់ធំ លទ្ធផលចុងក្រោយគឺ

កាលពីម្សិលមុិញនេះ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វីដេអូក្មេងស្ទាវម្នាក់ បានកំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏យ៉ាងខ្លាំង ចំពោះទង្វើដ៏ប្រហើនរបស់ខ្លួន ក្នុងការបើកបរដោយមិនគោរពច្បាប់ចរាចរណ៏ ហើយថែមទាំងបានប្រមាថជីវិតរបស់ខ្លួន នៅលើដងផ្លូវសាធារណថែមទៀតផង។

ចំពោះទិដ្ឋភាពវីដេអូ ដែលបានបង្ហោះឡើងដោយម្ចាស់គណនី ហ្វេសប៊ុកផេក ឈ្មោះ Auto Check Car Center បានបង្ហាញពីសកម្មភាពក្មេងស្ទាវម្នាក់ ជិះម៉ូតូម៉ាក Honda Beat បើកបរដោយមិនមានពាក់មួកសុវត្ថិភាព ក្នុងល្បឿងលឿន បានជិះជ្រេចុះជ្រេឡើង ឆ្លងហួសគំនូសសញ្ញាទោជាប់ បែងចែកទិសចរាចរណ៏ជា ២ផ្ទុយគ្នា ដែលហាមឆ្លងកាត់ និងជិះជាន់ពីលើនេះ ប៊ះត្រូវបានរថយន្ដធុនធ្ងន់មកពីទិសផ្ទុយបុកទៅហើយ។

ទន្ទឹមនឹងនោះផងដែរ ម្ចាស់គណនីខាងលើ ក៏បានភ្ជាប់សារយ៉ាងដូច្នេះថា៖”មិនប្រាកដថា ឡានធំខុសរហូតនោះទេ សំខាន់អ្នកជិះម៉ូតូភ្លើៗ រកសេចក្តីស្លាប់ខ្លួនឯងតើ លើកនេះសំណាង ប៉ុន្តែលើកក្រោយមិនប្រាកដទេអាវ៉ា សូមបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ទោះបីជារថយន្តធន់តូច/ធំ ឬ ទោចក្រយានយន្ត ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៌ ខ្ញុំជឿថា ខ្មែរអាចធ្វើបាន”។

សូមទស្សនាវីដេអូខាងក្រោម