បេក្ខជន​រូប​នេះ​ បានធ្វើ​ឲ្យ​គណកម្មការ​ ខេមរៈ​ សិរីមន្ត​ ពេញចិត្តយ៉ាង​ពេញ​ទំហឹង​តែ​ម្តង​ ជាមួយ​ទឹក​ដម​សម្លេង​ក្នុង​បទ​ចម្រៀង​ ​អស់ស្នេហ៏តែមិនចង់បាត់បង់អូន​

នារាត្រី​ថ្ងៃទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៩ម្សិលមិញ​នេះ​ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ក្នុង​វគ្គ​ Judge Auditions​ បាន​ឈាន​មកដល់​សប្តាហ៍​ទី​២​ហេីយ​ ក្រោមការ​ចូលរួម​ពី​បេក្ខជន​ និង​បេក្ខនារី​ជាច្រើន​រូប​ ដែល​សុទ្ធតែ​មាន​សមត្ថភាព​ក្នុង​ការ​ច្រៀង​យ៉ាង​ពិរោះ​។

ក្នុង​នោះដែរ​ គណកម្មការដែល​ជា​កំពូល​តារា​ចម្រៀង​ដ៏ល្បី​ទាំងបួន​រូប​ ដែលរួមមានដូចជា លោក ខេមរៈ សិរីមន្ត អ្នក​នាង​ ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន​ នឹងចូលរួមបង្កើនសមត្ថភាពច្រៀង​ ក៏ដូចជា​ផ្តល់នូវ​បទពិសោធន៍​ដល់​បេក្ខជន​ទាំង​អស់​ ដែលបាន​ចូលរួម​ប្រកួត​ ក្នុងសមរភូមិដ៏អស្ចារ្យ​ មួយ​នេះ។​

ដោយឡែក​ ក្រឡេក​មក​មេីលពីបេក្ខជនមួយរូប​កាលពី​យប់មិញ​នេះ​ គឺពិតជា​ពិសេស​តែម្តង​ ដោយប្អូនប្រុស​អាច​ទទួល​បាន​ Yes ពី​គណកម្មការ​ទាំង​ ៤រូប​ ជាពិសេស​ចំពោះ​កំពូល​តារា​ចម្រៀង​ ខេមរៈ​ សិរីមន្ត​ ដោយមានការ​ពេញចិត្ត​យ៉ាង​ពេញ​ទំហឹង​តែ​ម្តង​ ជាមួយ​ទឹក​ដម​សម្លេង​យ៉ាង​ពិរោះ​រណ្ដំ​នោះ។

សូម​ជម្រាប​ផងដែរ​ថា​ បេក្ខជន​រូប​នេះ​មាន​ឈ្មោះ​ ពេជ្រ​ ម៉េងលី​ អាយុ​ ១៩ឆ្នាំ​ គឺ​ជាអ្នក​ចំការ​នាខេត្តកែប​ ដោយបាន​លេីក​យក​បទ​ចម្រៀង​មកបកស្រាយមាន​ចំណងជើងថា​ “អស់ស្នេហ៏តែមិនចង់បាត់បង់អូន​“ ដែលពិតជា​ពិរោះ​ខ្លាំង​ណាស់​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​តាម​ដាន​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម