អ្នកដែលមានដីត្រូវប៉ាន់ហើយ លោកឧកញ៉ា ឌួង ឆាយ ត្រូវការដី នៅកណ្តាលក្រុងភ្នំពេញ ដែលមានទំហំចាប់ពី

បេីនិយាយ​ពី​លោកឧកញ៉ា​ ​ឌួង​ ឆាយ​ បង​ប្អូន​ប្រិយមិត្ត​ ក្នុងបណ្ដាញសង្គម ហ្វេស ប៊ុកជាច្រើន​ ប្រាកដជាបានស្គាល់រួចមកហេីយ​ពីស្នារដៃក្នុង កិច្ចការសប្បុរសធម៌ជាច្រើន ដែលលោក តែងតែបាន​ចេញមុខជាច្រើន​នៅក្នុង​សង្គម​ ជាពិសេស ​តែងតែជួយទៅដល់​ ប្រជាពលរដ្ឋ​ ដែលជួប​បញ្ហា​ ខ្វះខាត និងប្រជាជន​ដែលមានការលំបាក​ ក្រខ្សត់​ជាច្រើន​ផងដែរ​។

លោក​ឧកញ៉ា​ ឌួង​ ឆាយ​ ក្នុង​មួយ​រយៈពេល​ខ្លីនេះ​ លោកហាក់បី ពិតជាមានភាព​មមាញឹក​ជាខ្លាំង​ ​ជាមួយ​នឹង​កិច្ចការ​ងារ​មុខជំនួញនិងកិច្ចការផ្សេងៗទៀត របស់លោកជាច្រេីន​ ដែលធ្វេីឲ្យ​លោក​ឧកញ៉ា​ ហាក់មិនអាចឆ្លៀតពេល និងមិនសូវបានឃើញរូបលោក ​ចេញមុខ​តាមរយៈ​បណ្តាញសង្គមហ្វេសបុក​ ដោយធ្វេីការ​និយាយ អំពី​បញ្ហា​ការងារសង្គម​នោះទេ។

ដោយឡែកក្នុងថ្ងៃនេះផងដែរ ទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកឧកញ៉ា ឌួង ឆាយ បានប្រកាសស្វែងរកជួលដី ក្នុងតំបន់រាជធានីភ្នំពេញដែលលោកបានសរសេរឱ្យដឹងថា៖”ខ្ញុំបាទត្រូវការដីទំហំ ១,០០០ម៉ែត្រ នៅកណ្តាលក្រុងភ្នំពេញសំរាប់ជួល ៥ឆ្នាំ ឡើងទៅនៅក្នុងទឹកដី ខណ្ឌដូនពេញ, ខណ្ឌចំការមន, ខណ្ឌបឹងកេងកង និងខណ្ឌ ៧មករា។ សូមខមិនទីតាំង និងលេខទំនាក់ទំនងខាងក្រោយក្រុមការងារខ្ញុំនឹងទាក់ទងទៅវិញ។ សូមអរគុណ”។