ពេញចិត្តស្តូក បេក្ខជន រ៉េន ប៉ុនរ័ត្ន ច្រៀងបទ ខ្ញុំលែងត្រូវការស្នេហា សំលេងផ្អែមស្រទន់ ធ្វើអោយអ្នកស្តាប់ស្លុងអារម្មណ៍តែម្តង

បេក្ខជន រ៉េន ប៉ុនរ័ត្ន អាយុ២៧ ឆ្នាំ មកពីខេត្ដ បាត់ដំបង មុខរបប ជាអ្នកចម្រៀងនៅភោជនីយដ្ឋាន មួយកន្លែង បានឡើងមកប្រឡងកម្មវិធី លំដាប់ថ្នាក់ពិភពលោកX Factor Cambodia ក្នុងគោលបំណង បង្ហាញពីសមត្ថភាពរបស់ខ្លួនហើយប៉ុនរ័ត្ន មានសង្ឃឹមយ៉ាងខ្លាំងថា ខ្លួននឹងអាចធ្វើបាន តែបើមិនជាប់ក៏តម្លៃខ្លួនគាត់ក៏អាចឡើងដែរ។

ក្នុងនោះផងដែរ កាលពីម្សិលមុិញនេះ បេក្ខជនរូបនេះបានលើកយកបទចម្រៀង ខ្ញុំលែងត្រូវការស្នេហា យកមកធ្វើការបកស្រាយ ដែលបទនេះជាសំនៀងដើមរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ។ ជាមួយគ្នានោះផងដែរ បេក្ខជន រ៉េន ប៉ុនរ័ត្ន បានធ្វើឲ្យCoach ទាំងបួនមានការពេញចិត្ដជាខ្លាំង ក្នុងការបកស្រាយបទនេះ បានយ៉ាងរលូន។

ទន្ទឹមនឹងនោះផងដែរ ពិតជាត្រេកអរទៅដល់ បេក្ខជន ប៉ុនរ័ត្នដែលត្រូវបាន Coach ទាំង៤រូបពេញចិត្ត ដោយបានមើលឃើញនូវសមត្ថភាពរបស់រូបលោក បូករួមនឹងសមត្ថភាពសម្លេងសាកសមជាតារាចម្រៀង ដែលមានទឹកដម នឹងច្រៀងឡើងចុះបានយ៉ាងពិរោះ ដូច្នេះប៉ុនរ័ត្នត្រូវបានឡើងទៅវគ្គបន្តទៀត។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing