លង់ស្នេហ៍ហើយ ជាតិ សុច្ចកា ច្រៀងបទ ចូលមកធ្វើអ្វីបើគង់ចាកចេញ ស្រែកច្រៀងពិរោះកប់តែម្តង

បេក្ខនារី ជាតិ សុច្ចកា អាយុ 19 ឆ្នាំ មកពី រាជធានីភ្នំពេញ ដោយប្អូនស្រីគឺជានិស្សិតនៅសកលវិទ្យាល័យវិចិត្រសិល្បៈ ផ្នែករបាំប្រពៃណី ហើយថ្ងៃនេះផងដែរប្អូនស្រីបានលើកយកបទ ចូលមកធ្វើអ្វីបើគង់ចាកចេញ ដែលជាសំនៀងដើមរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា យកមកប្រឡង ដោយបទនេះគឺពិបាកនឹងច្រៀងខ្លាំងណាស់ ដោយមានកន្លែងស្រែកច្រើន តែប្អូនស្រីគឺអាចធ្វើបាន។

ជាតិ សុច្ចកា លើកយកបទនេះមកច្រៀង នៅត្រង់សម្លេងធម្មតា ហាក់ច្រៀងដូចជាមិនសូវចូលសាច់ភ្លេង និងមិនសូវមានមនោសច្ចេតនាទាល់តែសោះ តែនៅត្រង់កន្លែងស្រែកច្រៀងវិញ ប្អូនស្រីគឺពិតជាធ្វើបានល្អណាស់ ដោយសំលេងរបស់ប្អូនស្រីស្រែកបានខ្ពស់និងខ្លាំង បានយ៉ាងពិរោះ។

តែមិនថ្វីនោះទេព្រោះប្អូនស្រីត្រូវបាន Jude ទាំង៣រូបពេញចិត្ត ដោយមើលឃើញនូវសមត្ថភាពរបស់ប្អូនស្រី ដែលមានរូបសម្រស់ស្រស់ស្អាតសាកសមជាតារាចម្រៀង សំលេងមានទឹកដម នឹងស្រែកច្រៀងបានពិរោះ ដូច្នេះប្អូនស្រីបើវឹកហាត់បន្តិចទៀតគឺមិនធម្មតានោះទេ ដូច្នេះហើយប្អូនត្រូវឡើងទៅវគ្គបន្តទៀត។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing