មិនធម្មតាមែន បេក្ខជនក្រុម Khmer Star ច្រៀងបទ ខឹងឬស្អប់អូនអាចជេរបងបាន ស្រែកច្រៀងពិតជាពិរោះខ្លាំងណាស់

ដូចប្រិយមិត្តបានដឹងរួចមកហើយ នៃកម្មវិធី X Factor Cambodia ដែលជាកម្មវិធីលំដាប់ថ្នាក់ពិភពលោក នៃការប្រឡងចម្រៀងដ៍ពេញនិយមបំផុតក្នងឆ្នាំ២០១៩នេះ។ កម្មវិធីនេះគឺមាន Judge ចំនួន៤រូប ដែលជាអ្នកជ្រើសរើស បេក្ខជនមកប្រឡងណា ដែលមានសំលេងពិរោះ ដើម្បីយកមកហ្វឹកហាត់បន្ត ដើម្បីធ្វើការប្រឡងទៅវគ្គខាងមុខបន្តទៀត ដើម្បីឈានទៅដល់ការលើកពាន។

តែចំពោះបេក្ខជនណាដែល Jude ទាំង៤មិនបានពេញចិត្ត នោះបេក្ខជនរូបនោះនឹងត្រូវធ្លាក់ពីកម្មវិធី។ ក្នុងកម្មវិធី X Factor Cambodia​ គឺមាន Jude ៤រូប ដែលសុទ្ធតែជាកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជាយើងគឺលោក ណុប ប៉ាយារិទ្ធ, ឱក សុគន្ធកញ្ញា, ឡា លីន និងជាពិសេសគឺ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត។

ដោយឡែកនៅពេលនេះក្នុងកម្មវិធី X Factor Cambodia គឺបានឈានមកដល់វគ្គ Jude Audition សប្តាហ៍២ ដោយបេក្ខជនចូលមកប្រឡងនេះគឺមានចំនួន៣នាក់ ដែលធ្វើការប្រឡងជាក្រុម ដោយក្រុមគាត់មានឈ្មោះថា​ Khmer Star ដោយលើកយកបទ ខឹងឬស្អប់អូនអាចជេរបងបាន។

ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ អ្នកទាំងបី គឺជា Fan របស់ Jude ខេមរៈ សិរីមន្ត ដែលបានតែងខ្លួនហើយនឹងស្តាយសក់ តាមម៉ូតកំពូលតារាចម្រៀងរបស់លោក ខេមរៈ សិរីមន្ត ដោយមើលទៅពិតជាទាក់ទាញខ្លាំងណាស់។ មិនតែប៉ុណ្ណោះ សំលេងអ្នកទាំងបីគឺមិនធម្មតានោះទេ គឺច្រៀងបានពិរោះ និងស្រោះគ្នាខ្លាំងណាស់ ដោយធ្វើអោយក្រុម Khmer Star ជាប់ទៅកាន់វគ្គបន្ត ដោយទទួលបាន Yes ចំនួន៣ ក្នុងចំណោម Jude ចំនួន៤នាក់។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing