នារីដ៍ស្រស់ស្អាតម្នាក់ ត្រូវបានជនអានាមិក ឆាតមកឆបោកលុយ ស្រាប់តែនាងប្រើវិធីបោកជនអាមិកនោះវិញ ចុងក្រោយស្រាប់តែ

ករណីឆបោក តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក គឺឃើញមានការកើតឡើងជារឿយ នៅក្នុងប្រទេសកម្ពុជារបស់យើង ដូចដែលក្នុងរូបភាពចំពោះវិធីបោកប្រាស់មួយប្រភេទ ដែលគណនីហ្វេសប៊ុកផ្លូវការរបស់យើង ត្រូវបានជនអនាមិកបានលួចយកទៅប្រើប្រាស់បានសម្រេច ក្រោយមកជនអនាមិកនោះ ក៏បានឆាតទៅកាន់មិត្ដភក្ដិ សាច់ញាតិ ឬមនុស្សដែលយើងបានស្គាល់ ហើយបន្លំខ្លួនធ្វើជាម្ចាស់គណនីនោះ ដើម្បីខ្ចីលុយអ្នកទាំងនោះជាដើម។

ជាក់ស្ដែង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកនារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ Ajou Lyma ត្រូវបានជនអនាមិកម្នាក់ បានប្រើប្រាស់វិធីខាងលើនេះ ដើម្បីមកបោកប្រាស់រូបនាង ប៉ុន្ដែមិនទទួលបានផលសម្រេចនោះឡើយ ព្រោះតែរូបនាងបានទទួលបានព័ត៍មាន ពីម្ចាស់គណនីហ្វេសប៊ុកដើម ដែលត្រូវបានគេលួចនោះថា៖”គណនី ហ្វេសប៊ុករបស់ខ្លួន ត្រូវបានគេលួចយកទៅប្រើប្រាស់ហើយ”។

ទន្ទឹមនឹងនេះផងដែរ ម្ចាស់គណនី ហ្វេសប៊ុកខាងលើ ក៏បានសរសេរប្រាប់ឱ្យដឹងថា៖”ដំបូងចង់បោកឯង លូវឯងបោកវិញ វាឆាតមកយើង Call ហើយពេលយើងទទួលវាអត់យាយអីទេ យើងក៏ចុចបិទ ហើយវាCall វីដីអូមកទៀតវាអត់យាយទៀត វាក៏ឆាតជាអក្សរមកម្ដង ញុមដឹងថាដូចអត់សូវស្រួល ក៏ឆាតសួរចែ ចែក៏ថាវាចង់បោកយើងទេ ហើយញុមក៏ថាអត់អីទេចែចឹងញុមនឹងចាក់បណ្តោយវា ល្បិចអូនឯងនៅមានកំរិត អូនហាអូនអត់បើភ្នែកមើលទេ ម្ចាស់អាខោនគេpost ប៉ុនណាប៉ុននីហើយនៅហ៊ាន ឆាត មកខ្ចីលុយឯងទៀត សូមប្រយត្ន័ផងទាំងអស់គ្នា អាខោនឈ្មោះនិងត្រូវបានជនខិលខូចហេកយកហើយ”។

For More Videos Amazing