កុំចេះតែហ៊ាន រថយន្តចំនួន ៥គ្រឿង ដែលកំពុងធ្វើចរាចរណ៍តាមផ្លូវ ត្រូវបានកម្លាំងនគរបាលចាប់ ព្រោះតែរថយន្តទាំងនេះគឺជារថយន្ត

ប្រិយមិត្ដបានដឹងហើយ មួយរយៈពេលចុងក្រោយនេះ រថយន្ដស៊េរីទំនើប ដែលផលិតចាប់ពីឆ្នាំ ២០១៥ឡើងទៅ ជាច្រើនគ្រឿងត្រូវបាន មន្រ្ដីគយសហការជាមួយសមត្ថកិច្ចដែលពាក់ព័ន្ធ បានបើកយុទ្ធនាការណ៏ចុះឃាត់េថយន្ដទាំងនោះ ដើម្បីយកមកអនុវត្ដតាមវិធានការផ្លូវច្បាប់ ចំពោះម្ចាស់រថយន្ដទាំងនោះ។

ដោយឡែកនាថ្ងៃនេះផងដែរ ទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោកស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបើកយុទ្ធនាការណ៏ក្ដៅៗ ដោយបានឃាត់រថយន្ដកាត់ត និងបំពាក់ស្លាកលេខក្លែងក្លាយ (គ្មានពន្ធ) បានចំនួន ៥គ្រឿង ដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវ ដើម្បីចាត់វិធានការទៅលើម្ចាស់រថយន្ដទាំងនោះ ទៅតាមផ្លូវច្បាប់។

ក្នុងនោះផងដែរ យោងតាមរយៈអង្គភាពសារព័ត៍មាន Fresh News បានប្រាប់ឱ្យដឹងពីកិច្ចសំភាសន៏របស់ខ្លួន ជាមួយលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត ដែលមានខ្លឹមសារថា៖”ប្រតិបត្តិការចាប់រថយន្ដកាត់ត និងប្រើស្លាកលេខក្លែងក្លាយនេះ ធ្វើឡើងដោយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយអធិការស្រុកជុំគិរី និងអធិការស្រុកឈូក”។

លោកស្នងការនគរបាលខេត្ដកំពតបញ្ជាក់ប្រាប់ឱ្យដឹងថា រថយន្ដទី១៖ ម៉ាក LEXUS 350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-9536 ដកហូតពីឈ្មោះ ជូន ហុក ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគិរី។ តាមពិតលេខនេះ សំគាល់រថយន្ត TOYOTA FORTUNER ពណ៌ខ្មៅ ម្ចាស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទី២៖ រថយន្ត LEXUS 330 ពណ៌ផ្សែងបារី ពាក់ស្លាកលេខបាត់ដំបង2A-2748 ដកហូតពីឈ្មោះ ជ វុធ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិមនោណុប ឃុំជំពូវ័ន្ត ស្រុកជុំគិរី តាមពិតលេខនេះសំគាល់រថយន្ត TOYOTA COROLLA ពណ៌បៃតងចាស់ នៅសង្កាត់ទឹកថ្លា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទី៣៖ រថយន្ត HIGHLANDER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AI-0496 ម្ចាស់ដែលកំពុងកាន់កាប់ បានយកមកប្រគល់ជូនសមត្ថកិច្ច។ អ្នកប្រគល់ឈ្មោះ ហាក់ ម៉េង ភេទស្រី អាយុ៣៣ឆ្នាំ សព្វថ្ងៃនៅភូមិដូង ឃុំស្រែក្នុង ស្រុកជុំគិរី។ តាមពិតលេខនេះសំគាល់រថយន្ត TOYOTA PRIUS ពណ៌ស នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទី៤៖ រថយន្ត LEXUS 400h ពណ៌ផ្សែងបារី ពាក់ស្លាកលេខតាកែវ2A-0630 ដកហូតពីឈ្មោះ ស៊ុន សារ៉ន ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី។ តាមពិតលេខនេះសំគាល់រថយន្ត HYUNDAI GRACE ពណ៌ប្រផេះ នៅស្រុកសំរោង ខេត្តតាកែវ។ *ទី៥៖ រថយន្ត LEXUS 330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AD-2358 ដកហូតពីឈ្មោះ ហ៊ុន សុខុម ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិខ្នាចរមាស ឃុំនារាយណ៍ ស្រុកឈូក។ លេខនេះពុំមានទិន្នន័យទេ”។

For More Videos Amazing