សម្តេចតេជោ ហ៊ុន​ សែន អផ្សុកខ្លាំង ក៍បើកកូនឡាន មើលប្រជាជនធ្វើដំណើរតាមផ្លូវ​ ប្រជាជនបើកឡាននិងជិះម៉ូតូ ជិះវ៉ារថយន្តសម្តេច យ៉ាងសប្បាយ

ប្រិយមិត្ដបានជ្រាបរួចមក ហើយចំពោះស្ថានភាពជំងឺរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចមានការគ្រិចស្មាបន្ដិចបន្ដួច ទើបធ្វើក្រុមគ្រូពេទ្យតម្រូវឲ្យសម្ដេចតេជោ ហ៊ុន សែន ផ្អាកការហាត់ប្រាណបណ្ដុះអាសន្នសិន។ ទន្ទឹមនឹងនេះផងដែរ នាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ដែលជាថ្ងៃឈប់សម្រាក សម្ដេចតេជោ ហ៊ុន សែន ក៏បានជិះកូនរថយន្ដ ដើរមើលដំណាំ សម្រាប់ជាការលំហែកាយ នាពេលចុង
សប្ដាហ៏។

ក្នុងនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់សារមួយឃ្លា ដោយសម្ដេចបានមានប្រសាសន៏ថា៖”អផ្សុកខ្លាំងណាស់ដោយមិន បានហាត់ប្រាណដូចពេលមុន។ ពេទ្យមិនបានហាមមិនឱ្យបើកកូន ឡានទេដូចនេះបើកឡានមើលដំណាំ មើលបន្ទាយទាហាន និងមើលប្រជាជនធ្វើដំណើរតាមផ្លូវលេខ២១ចន្លោះតាខ្មៅនិងស្រុកស្អាងជាការល្អម្យ៉ាងដែរ។ ប្រជាជនបើកឡាននិងជិះម៉ូតូមិន ដឹងថាខ្ញុំនៅលើកូនរថយន្តនេះទេ ពួកគាត់នាំគ្នាជិះវ៉ារថយន្តយ៉ាងសប្បាយ”។

For More Videos Amazing