សូមចូលរួចរំលែកទុក្ខផង យុវតីក្រមុំម្នាក់ត្រូវបានបាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែជំងឺ

មួយរយៈពេលចុងក្រោយនេះ ករណីស្លាប់ដោយសារតែជំងឺគ្រុនឈាម គឺមានការកើតឡើងជាលំដាប់ ដែលនេះគឺជាការប្រុងបារម្ភមួយយ៉ាងខ្លាំងផងដែរ។ ជាក់ស្ដែង ក្នុងថ្ងៃនេះផងដែរទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ ករណីជំងឺគ្រុនឈាមមួយទៀតហើយ ដែលបានឆក់យកជីវិតនារីដ៏ស្រស់ស្អាតម្នាក់ទៀតហើយ។

ក្រមុំសាច់សខ្ចី ដែលត្រូវបានឃាតករ ជំងឺគ្រុនឈាម បានឆក់យកអាយុជីវិតទៅបាត់ ត្រឹមតែរយៈពេលមួយពព្រិចភ្នែកនេះ ដោយបណ្ដាលធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ មិត្ដភក្ដិស្រែកទ្រហ៊ោយំ សោកស្ដាយរូបនាង ផ្អើលពេញបណ្ដាញសង្គម ហ្វេសប៊ុករូបនេះ គឺកើតឡើងនៅលើទឹកដីស្រុកថ្មគោល ខេត្តបាត់ដំបង។

ទន្ទឹមនឹងនោះផងដែរ ម្ចាស់គណនី ហ្វេសប៊ុកមួយរូប ដែលមានឈ្មោះ Mai Yoeum ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធ របស់នារីរងគ្រោះ ដែលបានស្លាប់ដោយសារតែជំងឺគ្រុនឈាមនេះ បានសរសេរយ៉ាងដូច្នេះថា៖”ជំងឺគ្រុនឈាមពិតជាសាហាវណាស់ បានឆក់យកជីវិតពួកម៉ាករបស់ខ្ញុំតែមួយពព្រិចភ្នែក”។ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានបន្ដទៀតថា៖”សូមឲ្យវិញ្ញាណក្ខន្ធឯងទៅកាន់សុគតិភព បើមានជាតិក្រោយពិតសូមឲ្យឯងជាមិត្តដ៏សែនល្អរបស់គ្នាម្តងទៀតណា យឿម ឈាងមៃ មិត្តដ៏សែនល្អរបស់គ្នា ១៤ ខែកក្កដា ឆ្នាំ២០១៩”។

For More Videos Amazing