ប្រពន្ធរវល់តែលក់នំបញ្ចុក និងបាញ់ឆែវ ចេះតែឆ្ងល់បាត់ប្តីយូរពេក ក៍ដាច់ចិត្តឡើងទៅមើលនៅលើ ស្រាប់តែឃើញ

ពិតជាគួរឲ្យសង្វេគចិត្ដខ្លាំងណាស់ ដែលបុរសម្នាក់មានឈ្មោះ គុណ ភក្ដី អាយុ៣៨ឆ្នាំ មុខរបបជាអ្នកបើកបររថយន្ដ បានសម្រេចចិត្ដបញ្ចាប់ជីវិតរបស់ខ្លួន ចោលប្រពន្ធនឹងកូនអោយរស់នៅឯការ ព្រោះតែមានវិបត្តិផ្លូវចិត្ត បណ្ដាលធ្វើឲ្យគិតខ្លីយកខ្សែនីឡុងនិងក្រមាចង.កសម្លាប់ខ្លួនជាប់ចង្រឹងដែក ស្លាប់យ៉ាងអាណោចអាធ័ម ដែលជាហេតុបង្កធ្វើឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ កាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចតូបលេខDO៥ ក្នុងផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

យ៉ាងណាមុិញ យោងតាមរយៈអង្គភាពសារព័ត៍មាន TVFB បានប្រាប់ឱ្យដឹងពីសម្ដីរបស់ប្រពន្ធជនរងគ្រោះឱ្យដឹងថា៖”ប្តីរបស់គាត់មានវិបត្តិផ្លូវចិត្ត និងមានជំងឺសសៃប្រសាទ ធ្លាប់ចង.កសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវបានជួយសង្គ្រោះទាន់ លុះមកដល់ថ្ងៃកើតហេតុខាងលើ គាត់កំពុងលក់នំបញ្ចុកនិងបាញ់ឆែវនៅខាងក្រោម

ខណ:នោះដោយសារជាប់ភ្ញៀវច្រើននិងបាត់ប្តីសង្ស័យក៏ឡើងទៅមើល ស្រាប់តែឃើញប្តីរបស់គាត់បានយកក្រមានិងខ្សែនីឡុង ចង.កជាប់ចម្រឹងដែកនៅលើជាន់ឡៅតឿស្លាប់បាត់ទៅហើយ”។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើកោសល្យវិច្ច័យទៅលើសាកសព បុរសខាងលើ រួចបានរកឃើញថា ពិតជាចង.ក សម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពទៅក្រុមគ្រួសារសាច់ញាតិវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅឯស្រុកកំណើត។

For More Videos Amazing