មិនធម្មតាមែន ស្ងាត់ៗ បេនី យុាំង បានបង្ហាញវីឡាថ្មីរបស់ខ្លួនយ៉ាងធំស្កឹមស្កៃ និងបានភ្ចាប់សារដ៍សែនចាក់ដោតថា

កញ្ញា បេនី យ៉ាំង គឺជាតារាសម្តែង ដ៏ស្រស់ស្អាតមួយរូបដែលទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំង ពីមជ្ឈដ្ឋានមហាជនជាច្រើន ដោយសារតែតារាស្រីរូបនេះមិនត្រឹមតែមានរូបរាងស្រលូនសាច់សខ្ចី និងមានភាពសិចស៊ីទាក់ទាញនោះទេថែមទាំង មានទេពកោសល្យក្នុងការសម្តែងបានយ៉ាងល្អថែមទៀតផង។

ទន្ទឹមនឹងនោះផងដែរ តារាស្រីរូបនេះ បានបាត់មុខមួយរយៈ ក្នុងវិថីសិល្បៈ ហើយក៏បានលេចវត្ដមានត្រលប់មកវិញ ដោយផ្លាស់ប្ដូរមុខមាត់ថ្មីមើលសឹងតែមិនចង់ស្គាល់ ព្រោះថារូបនាងបានកែសម្ផស្សវះកាត់ច្រមុះ និងផ្នែកនៅលើមុខមាត់របស់នាង ដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះដំណឹងនេះ ព្រោះថានាងស្អាតស្រាប់ទៅហើយ ហេតុអ្វីកែសម្ផស្សធ្វើអីទៀត។

ដោយឡែកនៅក្នុងថ្ងៃនេះផងដែរ ទី១៤ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក របស់ កញ្ញា Benneyang បានបង្ហាញវីឡាថ្មីរបស់ខ្លួន ដែលមានតម្លៃរាប់សែនដុល្លារឯណោះ។ ហើយកញ្ញា Benneyang ក៏បានភ្ជាប់សារយ៉ាងដូច្នេះថា៖”កុំបុណ្យអោយមានជីវិតងាយស្រួល ត្រូវឆ្លងជីវិតដែលលំបាកតែរឹងមាំទើបហៅថារស់ជាតិជីវិត ពេលលំបាកវាអត់នៅជាមួយយើងរហូតនោះទេ តែមនុស្សយើងទេដែលធ្វើវាអោយលំបាក”។

For More Videos Amazing