សូមបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ក្រសួងសុខាភិបាលបានចេញប្រកាសព័ត៍មានហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ ​NyNy SkinCare ដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលគ្រឿងសម្អាង

កាលពីរសៀលថ្ងៃមិញនេះ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានចេញសេចក្ដីជូនដំណឹងមួយ ជូនទៅដល់សាធារណៈជន “ស្ដីពីការហាមឃាត់គណនី ហ្វេសប៊ុកឈ្មោះ ​NyNy SkinCare ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានចុះប្រវេទន៍ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល”។

ក្នុងខ្លឹមសារសេចក្ដីជូនដំណឹងនេះ មានខ្លឹមសារដូចតទៅ៖”ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនទៅដល់សាធារណៈជនឲ្យបានជ្រាបថា៖យោងតាមការពិនិត្យឃើញនៅលើបណ្ដាញសង្គម ហ្វេសប៊ុក (Facebook)រៀងរាល់ថ្ងៃ មានគណនី ហ្វេសប៊ុកឈ្មោះ NyNy SkinCare កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសំអាងជាច្រើនមុខ ដែលគ្មានចុះប្រវេទន៍ គ្មានការ

ត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល ដូចជា៖ ទី១ NyNy SkinCare 5 Days ទី២ LATOJA ទី៣ BLEACHING CREAM ទី៤ NyNy SkinCare Whitening right cream ទី៥ NyNy SkinCare Whitening body Lotion ទី៦ Strawberry White body Bath និងផលិតផលគ្រឿងសំអាងដទៃជាច្រើនទៀត”។ សូមអានខ្លឹមសារសេចក្ដីជូនដំណឹង នៅខាងក្រោមនេះបន្ថែមទៀត។