ចេះតែឆ្ងល់នារីមានសម្រស់ដ៍ស្រស់ស្អាត ដូចតារា តែបែរជាដើរលក់ស្ករកៅស៊ូ តាមដងផ្លូវនៅពេលយប់ទៅវិញ ស្រាប់តែបុរសម្នាក់ដាច់ចិត្តទៅសួរនាំ ទើបដឹងការពិតស្ទើរតែស្រក់ទឹកភ្នែក

កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវផ្ទុះការចាប់អារម្មណ៏មួយបានកើតឡើង តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នៅប្រទេសវៀតណាម ដោយមហាជនបាននាំគ្នាស៊ែរចែករំលែកតៗគ្នា ពីម្នាក់ទៅកាន់ម្នាក់ ដែលមានចំនួនរាប់ពាន់ដងឯណោះ ព្រោះដោយសារតែសម្រាស់នារីដ៏ស្រស់ស្អាតម្នាក់ បានដើរលក់ស្ករកៅស៊ូ តាមដងផ្លូវនៅពេលយប់។

នារីដ៏ស្រស់ស្អាត ដែលត្រូវបានមហាជនក្នុងបណ្ដាញសង្គម វៀតណាម មានការចាប់អារម្មណ៏ជាខ្លាំង ក៏ព្រោះតែរូបសម្រស់របស់នាងនោះ ជាពិសេសប្រុសៗបាននាំគ្នាជួយទិញស្ករកៅស៊ូនាង បានធ្វើឲ្យគ្រប់គ្នាមានមន្ទិលសង្ស័យជាខ្លាំង ព្រោះតែមូលហេតុអ្វីទើបធ្វើឲ្យរូបនាងជ្រើសរើសមុខរបបនេះ យកមកចិញ្ចឹមជីវិតបែបនេះទៅវិញ។

ក្រោយពីមានការមន្ទិលសង្ស័យបែបនេះ ស្រាប់តែមានបុរសម្នាក់ ក៏បានសាកសួរទៅកាន់នារីរូបស្រស់នេះ ដោយបានសួរថា៖”ហេតុអ្វីបានជានាង ដើរលក់ស្ករកៅស៊ូបែបនេះ”? ភ្លាមៗនោះនាងក៏បានឆ្លើយតបទៅវិញថា៖”នាងយកប្រាក់ទាំងនេះ យកទៅចិញ្ចឹមឆ្កែដែលគេបោះបង់ចោល ក្រោយពីរូបនាងទំនេរពីការងារ និងការសិក្សាផងដែរ”។

For More Videos Amazing