ទទួលយកមិនបានទេ គ្រួសារស្មានតែទៅកំពង់ចាមបាត់ហើយ លុះដល់ព្រឹកឡើងទើបដឹងថា

កាលពីម្សិលមុិញនេះ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង ស្ថិតនៅត្រង់ចំនុចផ្លូវជាតិលេខ ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១៤០-១៤១ មុខអាហារដ្ឋានម្លប់សូដា ដែលកើតឡើងរវាងរថយន្ដម៉ាក់ Lexus RX300 ពាក់ស្លាកលេខ ភ្នំពេញ 2B-5789 បានបុកគ្នាជាមួយរថយន្ដមួយគ្រឿងទៀតជាអ្នកបង្កម៉ាក ហុីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពុងចាម 3A-2535 ដោយបណ្ដាលធ្វើឲ្យរបួស ធ្ងន់នឹងស្រាលចំនួន ៤នាក់ ក្នុងហេតុការណ៏នេះ។

ប៉ុន្ដែអ្វីដែលជាសោកនាកម្មមួយ ដ៏សែនក្រៀមក្រំចំពោះហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយនេះផងដែរនោះ គឺមានជនរងគ្រោះម្នាក់ បានគៀបជាប់និងរថយន្ដ ហើយជាប់នឹងរបងផ្ទះរបស់ខ្លួនឯងតែម្ដង ប៉ុន្ដែគ្មាននរណាម្នាក់ដឹង ទើបបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ព្រោះសមាជិកគ្រួសារស្មានតែឡើងទៅខេត្ដបាត់ លុះដល់ព្រឹកសមត្ថកិច្ចចុះមកស្ទូចរថយន្ដចេញ ទើបឃើញសាកសពតែម្ដង។

យ៉ាងណាមុិញ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកឈ្មោះ Pagnq Khay ត្រូវជាមិត្ដភក្ដិរបស់ជនរងគ្រោះ បានបង្ហោះសារយ៉ាងដូច្នេះថា៖”“ក្ដុកក្តួលណាស់សម្លាញ់ ស្លាប់ដោយសារឡានបុកគៀបនឹងរបងផ្ទះខ្លួនអែងតាំងពីម៉ោង ៩៖៤០នាទីយប់ តែគ្មានអ្នកដឹង ដោយគ្រួសារស្មានតែមកកំពង់ចាមបាត់ហើយ លុះព្រឹកឡើងស្ទូចឡានចេញបានឃើញសាកសពទើបដឹងថាស្លាប់ ទទួលយកមិនបានទេ សូមអោយសមត្ថកិច្ចស្វែករកជនបង្ករមកផ្តន្ទាទោសតាមច្បាស់អោយខានតែបាន”។

For More Videos Amazing