ឯកឧត្តម គួច ចំរើន មិនត្រឹមចុះរើសសំរាមជាមួយប្រជាពលរដ្ឋនោះទេ ឯកឧត្តមក៍បានចុះទៅប្រាប់អាជីវករដោយផ្ទាល់ ដោយណែនាំអោយ

ខេត្ដព្រះសីហនុ ត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងគួរអោយកត់សម្គាល់ ដែលមានសាងសងអាគារខ្ពស់ៗជាច្រើន ក្រោយពីជនជាតិចិនរាប់សែននាក់បានមករស់នៅទីនេះ ប៉ុន្ដែក៏មានរឿងរ៉ាវអសកម្មជាច្រើនផងដែរ ដែលបានកើតឡើង ចំពោះការប្រព្រឹត្ដបទល្មើស ការវាយតបគ្នា និងការបាក់រលំអាគារកំពស់ ៧ជាន់ ដែលបណ្ដាលធ្វើឲ្យសង្កាត់ស្លាប់មនុស្សអស់ចំនួន ២៨នាក់ផងដែរ។

យ៉ាងណាមុិញ ក្រោយពេលមានការផ្លាស់ប្ដូរគណៈអភិបាលខេត្ដព្រះសីហនុ ដែលឯកឧត្ដម គួច ចំរើន បានផ្លាស់ប្ដូរមកកាន់តំណែងអភិបាលខេត្ដព្រះសីហនុរួចមក យើងឃើញថាត្រឹមតែរយៈពេល កន្លះខែមកនេះ លោកបានចុះទៅតាមមូលដ្ឋានជាច្រើន ដោយបានពិនិត្យមើលលើបច្ចេកទេស នៃការសាងសង់អាគារ វិធានការក្ដៅៗ ដោយបានឃាត់រថយន្ដដែលចតគ្មានសណ្ដាប់ធ្នាប់ និងដោះស្រាយបញ្ហាសំរាម ដែលកំពុងជារឿងចំបាច់មួយរបស់ខេត្ដព្រះសីហនុជាដើម។

ទន្ទឹមនឹងនេះផងដែរ ក្នុងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម គួច ចំរើន កាន់តែធ្វើប្រជាពលរដ្ឋមានការពេញចិត្ដជាខ្លាំង ចំពោះយុទ្ធការរបស់លោក ដែលចុះទៅសម្អាតទីក្រុងព្រះសីហនុទាំងមូល បើទោះជាឯកឧត្ដម បានមានប្រសាសន៏ថា៖”ខ្ញុំដឹងថា ការសម្អាតថ្ងៃនេះ មិននាំឱ្យក្រុងរបស់យើងស្អាតជារហូតតទៅនោះទេ ប៉ុន្ដែយ៉ាងហោចណាស់ យើងអាចទទួលបានព័ត៌មានជាក់លាក់ អំពីបញ្ហាសំរាមនៅខេត្តព្រះសីហនុរបស់យើង”។

ក្នុងនោះផងដែរ ឯកឧត្ដមក៏បានចុះទៅនែនាំអាជីវករលក់ដូរ នៅតាមឆ្នេរ អូរឈើទាល អោយទិញធុងសំរាមដោយខ្លួនឯង ហើយដាក់ឈ្មោះរបស់ខ្លួន ដើម្បីកុំអោយច្រឡំ រួចវិចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីជាភាពងាយស្រួលដល់ក្រុមហ៊ុនសំរាមមកប្រមូលផងដែរ។ គូសបញ្ជាក់ផងដែរថា ក្នុងយុទ្ធនាការសម្អាតទីក្រុងព្រះសីហនុនេះ គឺមានការចូលរួមពីសំណាក់មហាជន ដែលមានចំនួនសរុបរហូតទៅដល់ ៥ពាន់នាក់ឯណោះ។

សូមទស្សនាវីដេអូខាងក្រោម