ទិដ្ឋភាពព្រឹកនេះ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំធ្វើយុទ្ធនាការ សំអាតអនាមយ័បរិស្ថានក្នុងក្រុងព្រះសីហនុ

ប្រិយមិត្ដដឹងហើយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្ដព្រះសីហនុ ដែលមានឯកឧត្ដម គួច ចំរើន ជាអភិបាលខេត្ដ បានប្រកាសធ្វើយុទ្ធនាការសំអាតទីក្រុង ដែលមានខ្លឹមសារថា៖”នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីព្រឹក រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំ “យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង“ ដើម្បីប្រមូល បោសសម្អាតកាកសំណល់ (សំរាម) ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់មេត្តាសហការអញ្ជើញចូលរួមអោយបានគ្រប់ៗគ្នាដើម្បីលើកកម្ពស់សោភ៌ណភាព អនាម័យ បរិស្ថាន និងកិត្យានុភាព។ ក្រុងព្រះសីហនុរបស់យើងអោយកាន់តែមានភាពស្រស់បំព្រងសាកសមជាទីក្រុងទេសចរណ៏ នៃព្រះរាជាណាចក្រកម្ពុជារបស់យើង។

គោលដៅជួបជុំ៖ គោលដៅទី១ ជួបជុំគ្នានៅឆ្នេរអូរឈើទាល (មុខភូមិគ្រឹះសម្តេចតេជោ)។ គោលដៅទី២ ជួបជុំគ្នាក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ។ គោលដៅទី៣ ជួបជុំគ្នានៅសួនមហោស្រព (មុខមន្ទីរទេសចរណ៍ខេត្ត)។ គោលដៅទី៤ ជួបជុំគ្នានៅសាលាបឋមសិក្សាឃ្លាំងលើ។ ពត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុលេខ៖ 012 757593 សូមអរគុណ”

យ៉ាងណាមុិញ នាខណៈពេលនេះផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានចុះផ្ដិតយកទិដ្ឋភាពឡាយវីដេអូ ក្នុងសកម្មភាព ឯកឧត្ដម គួច ចំរើន បានកំពុងតែដឹកនាំប្រជាពលរដ្ឋ ក្នុងយុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង ដែលក្នុងកម្មវិធីនេះ គឺមានការអញ្ចើញចូលរួមយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ រួមទាំងក្រុមយុវជនសំរាមផងដែរ។

សូមទស្សនាវីដេអូខាងក្រោម