លោភលន់ខ្លាំងពេក ចុងក្រោយយំលេងចេញ ចេះតែឆ្ងល់នៅសុខៗស្រាប់តែមានគេមកសួរ មានរើសបាន កញ្ចប់ថង់ក្រហម មាស អត់ បន្ទាប់មកក៍មានមនុស្ស២នាក់មកប្រាប់ថា​ កុំមាត់ ពួកគេរើសបាន ដល់ពេលចុងក្រោយស្រាប់តែ

ករណីឆបោក គឺឃើញមានការកើតឡើងជារឿយៗនៅក្នុងសង្គមរបស់យើងនេះ យ៉ាងណាមិញដូចករណីឆបោកមួយ ដែលគេបានប្រើប្រាស់កាលពីជាង ១០ឆ្នាំមុននេះ ដែលមានបុគ្គលម្នាក់ធ្វើជាជុះបាត់ មាស នៅពីមុខរបស់យើង ដោយមិនដឹងខ្លួន រួចហើយក៏មានមនុស្សម្នាក់ទៀតរើសយកនៅចំពោះមុខរបស់យើង បន្ទាប់មកអ្នករើសបានក៏បានយល់ព្រមចែកជាមួយ អ្នកដែលបានឃើញនោះ ដោយប្រគល់របស់ដែលខ្លួនរើសបានទៅកាន់ជនរងគ្រោះ ហើយដោះយកគ្រឿងអលង្ការជនរងគ្រោះដើម្បីចែកគ្នា ប៉ុន្ដែរបស់ដែលរើសបាននោះគឺជារបស់ក្លែងក្លាយតែប៉ុណ្ណោះ។

ដោយឡែកស្រាប់តែក្នុងថ្ងៃនេះផងដែរ នារីម្នាក់ដែលមានឈ្មោះ អឿន ចាន់និត អាយុ២៩ឆ្នាំ មុខរបបជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលជាមួយបងស្រី នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ត្រូវបានគេបោកប្រាស់ដោយប្រើប្រាស់វិធីខាងលើនេះ ដោយយកអស់ ខ្សែកប្លាទីន១ខ្សែ ខ្សែជើង១ខ្សែ កងដៃ៣កង ចិញ្ចៀន២វង់ ទូរស័ព្ទ IPhone 6plus មួយគ្រឿង។

ទាក់ទងចំពោះការឆបោកខាងលើនេះ បើតាមសម្ដីនារីជាជងរងគ្រោះ បាននិយាយរៀបរាប់ប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖”មុនកើតហេតុ ខណៈដែលកំពុងដើរចេញពីបន្ទប់ជួលឆ្ពោះទៅរោងចក្រ នៅមុខសាលាក្តីខ្មែរក្រហម លុះដល់ដល់មុខវត្តកំបូល តាមផ្លូវជាតិលេខ៤ ស្រាប់តែមានស្ត្រីសង្ស័យម្នាក់ ដើរមកសួរ មានរើសបាន កញ្ចប់ថង់ក្រហម មាស អត់ ? ហើយក៏ឆ្លើយតបតវិញ អត់ឃើញផង ពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក Viva ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះគ្នា២នាក់ ប្រុសម្នាក់ស្រីម្នាក់មកប្រាប់ថា កុំមាត់ពួកគេរើសបានរងចាំយកទៅចែកគ្នា ស្រាយមាត់ថង់ឲ្យមើល

ឃើញលោហៈក្រហមច្រាល ថាហើយក៏បបួលនាំ ដោយក្រុមជនសង្ស័យគ្នា៤នាក់ប្រុស២នាក់ ស្រី២នាក់ ម៉ូតូ៣គ្រឿង សេ១២៥ ចំនួន២គ្រឿង ម៉ាកវីវ៉ា មួយគ្រឿង ឌុបនាំ ពីមុខវត្តកំបូល តាមមហាវិថីឈ្នះ ឈ្នះ ដល់ចំណុច ស្ងាត់ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ឈប់និយាយជជែកគ្នា ជនសង្ស័យ លាតលាថង់ឲ្យមើលម្តងទៀត ឃើញលោហៈក្នុងថង់ក្រហមច្រាល ជំនុំគ្នា ហើយជនសង្ស័យប្រគល់ថង់ក្រហម ឲ្យនាងកាន់រួចធ្វើសកម្មភាព ដោះយកគ្រឿងអលង្ការអស់ពីខ្លួន និងទូរស័ព្ទមួយគ្រឿងរួចឲ្យនាង ឈររងចាំជាមួយម៉ូតូមួយគ្រឿង និងជនសង្ស័យប្រុសស្រី២នាក់ ចំណែក២នាក់ទៀត ជិះម៉ូតូម្នាក់មួយគ្រឿងចេញទៅបាត់ ដោយប្រាប់ថា ពួកគេយកមាសទៅកាត់ដូរ សម្រាប់ចែកគ្នា លុះមួយសន្ទុះក្រោយមក ជនសង្ស័យ២នាក់ទៀត ជិះចេញទៅបាត់ដែរ ដោយប្រាប់ថា ទៅតាមមើល។

នារីរងគ្រោះក្រោយពីដោះអស់គ្រឿងអលង្ការពីខ្លួន ជនសង្ស័យ៤នាក់ ទៅបាត់អស់ឈររងចាំពួកគេ យកមាស លុយ មកចែកគ្នាយូរពេកចាំបាត់ៗ ក៏សម្រេចលាស្រាយមាត់ថង់មើល ឃើញលោហៈក្រហមដដែលនឹកគិតថា ទាំង៤នាក់មិនមកវិញ ហើយទោះជា យកគ្រឿង
អលង្ការបស់ខ្លួនទៅបាត់ ក៏បានខ្សែកមានមួយខ្សែយ៉ាងធំ តែផ្ទុយទៅវិញ បន្ទាប់ពីអ្នកដំណើរឃើញ សាកសួរ និងបានឃើញខ្សែកនោះ ជាក្រឡៃទេ ទើបភ្ញាក់ខ្លួនស្រែកទ្រហោរយំតែម្ដង”។

For More Videos Amazing