ចាំមើលរឿងនេះទៅជាយ៉ាងណា ម្ចាស់សហគ្រាស លឹម ភ័ណ្ឌ ផលិតទឹកក្រូច ទឹកសុទ្ធ ប្តឹងផ្កាយ១ កាន់ វឌ្ឈនានិងគូកន ដោយទាមទារសំណងនូវទឹកប្រាក់ចំនួន

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ដោយលោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដឹកនាំកម្លាំងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ លឹម ភ័ណ្ឌ នៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ នៅវេលាម៉ោង ១២៖០០នាទី ថ្ងៃត្រង់នឹងរកឃើញទឹកក្រូច ជាច្រើនប្រភេទ ដែលផលិតដាក់មេ លាយទឹក សម្រាប់លក់ចែកចាយ ពេញទូទាំងខេត្ដកំពង់ធំ និងបណ្ដាខេត្ដផ្សេងៗទៀត។

ទន្ទឹមនឹងនេះផងដែរ កាលពីរសៀលថ្ងៃម្សិលមុិញនេះ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តកំពង់ធំ សម្រេចបិទទីតាំងសិប្បកម្មផលិតទឹកក្រូច យីហោ លឹម ភ័ណ្ឌ ដែលជារបស់អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ និងមានទីតាំងនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថា ទីតាំងសិប្បកម្មនេះ ផលិតទឹកក្រូចខូចគុណភាពអស់រយៈពេលរាប់សិបឆ្នាំ។

ដោយឡែកស្រាប់តែលោក លឹម ភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ក៏បានដាក់ពាក្យបណ្ដឹង ដើម្បីប្តឹងទៅកាន់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែកក្កដា វិញដោយបានបង្ហាញថា៖”លោកឧត្តមសេនីយ៍ត្រី កាន់ វឌ្ឈនា និងគូកន គឺពុំបានអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ទេ និង បានទាមទារសំណងជំងឺចិត្តរហូតដល់១លានដុល្លារអាមេរិកឯណោះ”។

For More Videos Amazing