ក្រោយភ្លៀងមេឃស្រឡះ នារីម្នាក់ដែលបានចោទបងស្រី Mariny Hang ដែលបានបោកប្រាស់មិនផ្ញើរអីវ៉ាន់អោយ ពេលនេះនាងបានចេញមុខសំទោសបងស្រីវិញហើយ ដោយរឿងនេះគឺមកពីជនអនាមិក ដោយវាបានប្រើវិធី

កាលពីប៉ុន្មានថ្ងៃមុននេះ មានការភ័ន្ដច្រឡំមួយបានកើតឡើង ដោយនារីម្នាក់បានទិញអីវ៉ាន់តាមរយៈ បងស្រី Mariny Hang ហើយក៏ត្រូវបានជនបោកប្រាស់ម្នាក់បានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ឆាតទៅកាន់ម្ចាស់គណនី ហ្វេសប៊ុក Sok Sonita ដែលគាត់ជាអ្នកទិញ ដែលជាហេតុ ធ្វើអោយអ្នកទាំងពីរមានការយល់ច្រឡំជាមួយគ្នា។

ក្នុងខណៈពេលនោះផងដែរ ម្ចាស់គណនី Mariny Hang ដែលជាអ្នកលក់ក៏បានលើកឡើងយ៉ាងដូច្នេះថា៖”មុននឹងធ្វើអ្វី ១ផុសអ្វីមួយ ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយស អ្នកដទៃ សូមមេត្តាសួរម្ចាស់ខ្លួនគេសិន កិត្តិយសខ្ញុំធំណាស់ មិនលក់ក្នុងតម្លៃ ៣២ដុល្លារនឹងទេ ឃើញហើយស្ទើរចង់គាំបេះដូង ជាពិសេសកូនខ្ញុំនៅតូចណាស់ ទើបតែ ៨ខែកន្លះទេ សូមកំយករូបកូនខ្ញុំទៅផុសស្រេចចិត្តអ្នកឯង ប្រទេសមានច្បាប់គ្រួសារមានវិន័យ ត្រូវចាំថា ក្មេងស្រីម្នាក់នេះមិនដែល

ចង់បានរបស់អ្នកណាទេ តាំងកើតមក ហើយក៏មិនដែលបោកប្រាស់អ្នកណាដែល ហើយក៏មិនដែលទៅប៉ះពាល់ដល់អ្នកណាដែល គឺសុំតែសុខខំរកលុយបានដោយញើសឈាមខ្លួនឯង ស្រែកចង់បែកបំពង់ក៏ មិនដែលបានគេងគ្រប់ម៉ោងទេ ទំរាំបានលុយគេ១កាក់ ១សេន តែសប្បាយចិត្តព្រោះវាជាកំលាំងញើសឈាមខ្ញុំ មុនសរសេរពីខ្ញុំ សូមជួយដើរសួរអ្នកដែលស្គាល់ខ្ញុំផង ថាខ្ញុំជាមនុស្សបែបណា? ចរិកមេច ជាមនុស្សប្រភេទណា? ហើយដឹងរឿងច្បាស់អត់ មានបានសួរខ្ញុំផ្ទាល់នៅ? បើម្តាយគ្រប់រូបឃើញរូបកូន និងខ្លួនបែបនេះ តើអាចទទួលយកបានអត់”?

ដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ឈ្មោះ Sok Sonita ដែលគាត់ជាអ្នកទិញ ដោយត្រូវបានជនខិលខូចបោកប្រាស់នោះ ក៏បានបង្ហោះសារសូមទោស ទៅដល់ម្ចាស់គណនី Hang Mariny កំសាន្ដ ចំពោះការយល់ច្រឡំ ដែលជាហេតុធ្វើឲ្យប៉ះពាល់កិត្ដិយសរបស់គាត់យ៉ាងខ្លាំង ដោយក្នុងនោះ គាត់បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

“ថ្ងៃនេះខ្ញុំមានរឿងចង់យាយបន្តិចពីការយល់ច្រលំរវាងខ្ញុំនឹងបងស្រីម្នាក់ Hang Mariny កំសាន្ត ដែលខ្ញុំបានផុសកាលពីប៉ុន្មានថ្ងៃមុន​ ខ្ញុំនឹងគាត់គឺសុទ្ធតែជាជនរងគ្រោះដូចគ្នា “ដំបូងប្អូនខ្ញុំបានមេីលការឡាយលក់ផលិតផលរបស់គាត់​ប្អូនខ្ញុំក៏បានកុម្ម៉ង់ពេលដែលគាត់កំពុងឡាយ​ប្រហែលមួយសន្ទុះក្រោយមកក៏មានបុគ្គលិកគាត់ខលមកប្អូនខ្ញុំ​អោយដាក់លុយអោយខាងគាត់​ ហេីយមួយសន្ទុះក្រោយមកទៀតក៏មានជន

អនាមិកដែលបានយកAcc FBផ្សេងដែលមានរូបគាត់លេីProfileឆាតមកអោយដាក់លុយតាមលេខទូរស័ព្ទរបស់បងស្រីអ្នកលក់​ ហេីយប្អូនខ្ញុំក៏បានដាក់លុយដូចអ្វីដែលខ្ញុំបានផុសប៉ុន្មានថ្ងៃមុនចឹង​ លុះស្អែកឡេីងក៏អត់ឃេីញគាត់ផ្ញេីរឥវ៉ាន់អោយ​ ប្អូនខ្ញុំក៏បានទំនាក់ទំនងទៅខាងគាត់ច្រេីនលេីក​តែមិនមានអ្នកទទួលរហូតដល់មានអ្នកទទួលខាងគាត់ថាមិនបានទទួលលុយនោះទេ ប្អូនខ្ញុំក៏បាន

ទំនាក់ទំនងទៅវីងខាងវីងប្រាប់ថាលុយបានដករួចហេីយ​ ប្អូនខ្ញុំក៏បានព្យាយាមទំនាក់ទំនងទៅខាងបងស្រីទៀត​ ប៉ុន្តែខាងគាត់គ្មានការបកស្រាយមួយអោយច្បាស់លាស់​ ហេីយលុយក៏ត្រូវបានជនអនាមិកដករួចហេីយនៅខាងខេត្តកំពង់ចាម​ សួរថាទាំងខ្ញុំ​ ទាំងប្អូនខ្ញុំ​ ទាំងអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណាពេលដែលលុយត្រូវគេដកបាត់ហេីយតែឥវ៉ាន់អត់ទាន់បានទទួល​ ហេីយអត់ទាន់មានការបកស្រាយច្បាស់ទៀត?

តែពេលនេះខ្ញុំបាននិយាយជាមួយបងស្រីពីបញ្ហាដែលកេីតឡេីង​ និងបានដោះស្រាយជាមួួយខាងបងស្រីរួចរាល់ហេីយ​ រឿងនេះគឺជាការយល់ច្រលំទេ” សូមអ្នកទាំងអស់គ្នាឈប់យល់ច្រលំលេីបងស្រីទៀត​ គាត់គឺជាអ្នកលក់ល្អ​ ហេីយខ្ញុំក៏សុំទោសរាល់ពាក្យប្រមាថទៅលេីបងស្រីតែនេះក៏មិនមែនជាកំហុសខ្ញុំទាំងស្រុងដែរ​ សង្ឃឹមថាអ្នកទាំងអស់គ្នានិងយល់”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing