ថៃ ស្រីនាង ខ្ញុំខុសត្រង់ខ្ញុំសិចសុី តេីមែនទេ សុំសួរទៅអ្នកតុលាការហ្វេសប៊ុក ទាំង៣រូបនេះថា

ប្រិយមិត្ដបានដឹងហើយថា ចំពោះរឿងរ៉ាវអ្នកនាង ថៃ ស្រីនាង បានបង្ហោះសារ ដោយប្រកាសថាខ្លួន នឹងដកពាក្យបណ្ដឹង ដើម្បីឈប់ប្ដឹងសង្សាររបស់ខ្លួន លោក ទឹម សាវុធ វិញ។ ទាក់ទងចំពោះរឿងខាងលើនេះ ត្រូវបានបុគ្គលល្បី៣រូប បានចេញមុខប្រតិកម្មយ៉ាងខ្លាំង ដោយមានដូចជា លោក K01 លោក តាំង គឹមសួរ រួចជាមួយលោក ខាន់ ចាន់សុផល ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីឃើញការបង្ហោះសារ របស់អ្នកនាង ថៃ ស្រីនាង ដកពាក្យបណ្ដឹងចំពោះសង្សាររបស់ខ្លួនរួចមក ក្នុងខណៈពេលនោះ លោក ខាន់ចាន់សុផល ក៏បានលើកឡើងថា៖”អបអរសាទរ ២នាក់នេះត្រូវគ្នាវិញទៀតហើយ ក៏លើកទី ១៣១ ដងដែរ។ បន្ទាប់ពីនាងថា ដេកនៅម្នាក់ឯង ខ្លាចខ្មោចលងទាញពូក បើមិនបានឈ្លោះគ្នាគឺថា ដេកមិនលក់។

អ្នកដែលអន់សាច់នោះ គឺប៉ូលីសគ្នាខំចុះទៅ ទទួលពាក្យបណ្តឹង VIP ដល់លើគ្រែទៀត តែលទ្ធផលចុងក្រោយ ល្ងាចមិញនេះ ថៃ ស្រីនាង ថាឈ្លោះគ្នាលេងៗ សោះនិង! ហើយក៏ឈប់ប្តឹងដែរ។ យើងទាំងអស់គ្នា រងចាំមើលចំណាត់ការរបស់សមត្ថកិច្ចឈប់បន្តលេងៗជាមួយគាត់ទៀត ឬ ក៏ចាត់ការតាមច្បាប់ ទៅមុខ ទាំង២នាក់តែម្តង ១ផ្តល់ចម្លើយក្លែងក្លាយ! មួយទៀតប្រើប្រាស់ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស”។

ដោយឡែក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ រឿងរបស់កញ្ញា ថៃ ស្រីនាង និងលោក ទឹម សាវុធ ហាក់មានភាពស្ងប់ស្ងាត់ពីសំណាក់មហាជនទៅហើយនោះ ស្រាប់តែកញ្ញា ថៃ ស្រីនាង បានបង្ហោះសារ ហើយថែមទាំងបាន
ប្រតិកម្ម ទៅកាន់បុគ្គលល្បីបីនាក់ខាងលើ ដែលមានលោក K01 លោក តាំង គីមសួរ ហើយនឹងបានចោទជាសំនួរទៅកាន់ លោក ខាន់ ចាន់សុផល ដែលមានខ្លឹមសារ៖

“ខ្ញុំខុសត្រង់ខ្ញុំសុិចសុី តេីមែនទេ? ចឹងរឿងពីរនឹង គេពិតជាយកមកសុីសងគ្នាតេីមែនទេ សុំសួរទៅអ្នកតុលាការ ហ្វេសប៊ុកទាំងបីរូបនេះផង ព្រោះល្ងង់ មិនយល់ពីច្បាប់ ហេីយពាក្យដែលលោក ខាន់ចាន់សុផល បំភ្លេីសថា៖ ខ្ញុំផ្តល់ព័ត៍មានលេងសេីច អ្នកឯងយកអីមកសំអាង ក្នុងករណីនីមួយៗ អ្នករងរបួសមានសិទ្ធ ក្នុងការដាក់ពាក្យ ឬដកពាក្យបាន

តែបណ្តឹងអាជ្ញារ គឺជារឿងផ្សេង តេីអ្នកជាតុលាការ ឬជាអ្នកតែស្ក អោយប្រាកដ ដេីម្បីអោយខ្លួនឯងល្បី! ខ្ញុំ មេីលទៅសមត្ថភាពការងាររបស់អ្នក នៅមិនទាន់យល់ សូមបញ្ចាក់ ពីតួនាទីរបស់អ្នកផង ព្រោះខ្ញុំមិនបានស្គាល់អ្នកច្បាស់ ដូចអ្នកស្គាល់ខ្ញុំ និងអ្នកដឹងរឿងខ្ញុំច្បាស់ជាងខ្ញុំទៅទៀត សូមអរគុណទុកជាមុន”។

For More Videos Amazing