ឧកញ៉ា​ ស៊ឹង​ សំអុល​ និងបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ច​កងរាជអាវុធហត្ថ​បញ្ជូន ឡើងតុលាការ រឿងបទល្មើស

ប្រិយមិត្ដបានដឹងហើយថា កាលពីនៅថ្ងៃទី​០៩​ ខែ​ កក្ដដា​ ឆ្នាំ​ ២០១៩​ ឧកញ៉ា​ ស៊ឹង​ សំអុល​ ដែលល្បីល្បាញខាងបំផ្លាញព្រៃឈេីនៅ​ខេត្ត​មណ្ឌល​គិរី​ គ្មាន​អ្នកណា​ហ៊ាន​ប៉ះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ​ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ឃាត់​ខ្លួន​រួមជាមួយកូនចៅចំនួន​ ៣​នាក់ផ្សេងទៀត​ ខេត្ត​មណ្ឌល​គិរី​។​

ក្នុងការឃាត់ខ្លួននេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថបានដកហូតរថយន្តដឹកឈេីជាង​ ៤០​គ្រឿង​។ ខណៈ​ពេល​នេះ​ ឧកញ៉ា​ ស៊ឹង​ សំអុល​ និង​ កូនចៅ​ កំពុងស្ថិតនៅ​ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី​។​ គេមិនទាន់ដឹងថា​ តេីត្រូវបញ្ជូនខ្លួន​ ឧកញ៉ា​ ស៊ឹង​ សំអុល​ និង​កូនចៅ​មករាជធានីភ្នំពេញ​ ឬ​ ទុកចាត់ការនៅ​ខេត្ត​មណ្ឌល​គិរី​នៅឡេីយទេ។

ដោយឡែក យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ផែង វណ្ណៈ បានប្រាប់ឱ្យដឹងថា៖”នៅរសៀល​ថ្ងៃ​ទី​ ១១​ ខែ​កក្ដដា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​បញ្ជូនខ្លួន​ ឧកញ៉ា​ ស៊ឹង​ សំអុល​ និងបក្ខពួក៣នាក់​ ឡើងតុលាការខេត្តមណ្ឌលគិរី​ ក្រោយពីចាប់ខ្លួនរឿងបទល្មើសព្រៃឈើ​នៅភូមិ​ភាគឥសាន្ត​“។

For More Videos Amazing