រំភើបចិត្តណាស់ ឧកញ៉ាគួច ម៉េងលី ឧបត្ថម្ភថវិកា ជូនលោក សាន់ ដារ៉ាវីដ យុវជនសំរាម នូវទឹកប្រាក់ចំនួន

ប្រិយមិត្ដបានដឹងហើយ ក្រោយពីឃើញទុក្ខលំបាករបស់ក្រុមយុវជនសំរាម ដែលកំពុងជួបប្រទះការខ្វះខាតថវិការួចមក ក្រុមយុវជនសំរាម ក៏ត្រូវបានបងប្រុសម្នាក់ដែលគាត់មានគណនី ហ្វេសប៊ុក ឈ្មោះ Meng Leang បានជួយឧបត្ថម្ភថវិកាចំនួន ១មុឺនដុល្លារសម្រាប់ ធ្វើលិខិតឆ្លងដែន ដល់សមាជិកក្រុមយុវជនសំរាមទាំងអស់ ដើម្បីទៅលេងប្រទេសថៃចំនួនរយៈពេល ៧ថ្ងៃ។

ដោយឡែកនាថ្ងៃដដែលនេះផងដែរ ទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមយុវជនសំរាម ដែលមានលោក សាន្ដ ដារ៉ាវីត ជាប្រធាន ត្រូវបានលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ រួមជាមួយឧបករណ៏ និងអត្ថប្រយោជន៏ផ្សេងៗបន្ថែមទៀត សម្រាប់ឲ្យក្រុមយុវជនសំរាមបន្ដសកម្មភាព ក្នុងកិច្ចការថែរក្សា និងសម្អាតទីក្រុងភ្នំពេញបន្ដទៅទៀត។

ជាមួយគ្នានេះផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក MJQ University Press បានសរសេរប្រាប់ឱ្យដឹងថា៖”លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឧបត្ថម្ភថវិកា២០លានរៀល ឬស្មើនឹង៥ពាន់ដុល្លារ ដល់ក្រុមយុវជនសំរាមបឹងត្របែក សាន់ ដារ៉ាវីដ ដើម្បីរួមចំណែកថែរក្សា លើកកម្ពស់សោភណភាព និងកាត់បន្ថយ​ផលប៉ះពាល់បរិស្ថាន នៅរាជធានីភ្នំពេញ។

លោកឧកញ៉ា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏បានផ្តល់ការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃផងដែរ ដល់ក្រុមការងារយុវជនសំរាម ដែលត្រូវការមកព្យាបាលជំងឺបឋម នៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច របស់ក្រុមហ៊ុន។

លោកឧកញ៉ា ក៏នឹងផ្តល់ជាសម្ភារមួយចំនួនដូចជាឧបករណ៍ឆុងកាហ្វេបែបទំនើបមកពីអាមេរិក តុកៅអីដល់ក្រុមយុវជន ដែលពួកគេមានបំណងបើកហាងកាហ្វេបរិស្ថាននៅភ្នំពេញ។ តាមការគ្រោងទុក លោកឧកញ៉ា វេជ្ជបណ្ឌិត ក៏កំពុងឱ្យក្រុមការងារសិក្សាផងដែរ ទៅលើសុខភាពកុមារ ដែលរស់នៅអមសងខាងប្រឡាយទឹកស្អុយបឹងត្របែក ដើម្បីផ្តល់លទ្ធភាពឱ្យពួកគេអាចមកពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលសុខភាពសិស្ស របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន”។

For More Videos Amazing