លោកលឹម ភ័ណ្ឌ ម្ចាស់សហគ្រាស លឹម ភ័ណ្ឌ ផលិតទឹកក្រូច ទឹកសុទ្ធ នឹងប្តឹងមន្ត្រីដែលចុះបង្ក្រាប អាជីវកម្មរបស់ខ្លួន ទៅកាន់តុលាការ ក្រោមហេតុផលថា

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវកាលពីម្សិលមិញនេះ លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដឹកនាំកម្លាំងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ លឹម ភ័ណ្ឌ នៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ នៅវេលាម៉ោង ១២៖០០នាទី ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៩ ដោយរកឃើញទឹកក្រូច ជាច្រើនប្រភេទ ដែលផលិតដាក់មេ លាយទឹក សម្រាប់លក់ចែកចាយ ពេញទូទាំងខេត្ដកំពង់ធំ និងបណ្ដាខេត្ដផ្សេងៗទៀត។

ទន្ទឹមនឹងនេះផងដែរ កាលពីរសៀលថ្ងៃមិញ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តកំពង់ធំ សម្រេចបិទទីតាំងសិប្បកម្មផលិតទឹកក្រូច យីហោ លឹម ភ័ណ្ឌ ដែលជារបស់អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ និងមានទីតាំងនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថា ទីតាំងសិប្បកម្មនេះ ផលិតទឹកក្រូចខូចគុណភាពអស់រយៈពេលរាប់សិបឆ្នាំ។

ដោយឡែកស្រាប់តែ មុននេះបន្ដិច យោងតាមរយៈអង្គភាពសារព័ត៍មាន Fresh News បានប្រាប់ឱ្យដឹងពីការអះអាងរបស់ លោក លឹម ភ័ណ្ឌ ដែលមានខ្លឹមសារថា៖”សហគ្រាសរបស់ខ្លួនមានច្បាប់ត្រឹមត្រូវ ហើយចាត់ទុកការចុះបង្ក្រាបរបស់មន្ត្រីនគរបាលដែលដឹកនាំដោយលោក កាន់ វឌ្ឍនា ធ្វើឡើងដោយបំពានច្បាប់ មានចេតនាទុច្ចរិត ព្រមទាំងសម្រេចចិត្តប្តឹងមន្ត្រីដែលចុះបង្ក្រាប ទាំងបំពានច្បាប់ទៅតុលាការ​ និងស្ថាប័នមួយចំនួនទៀតដើម្បីរកភាពយុត្តិធម៌ និងទាមទារសំណងខូចខាតផងដែរ”។

លោកបានបន្ដទៀតថា៖”សហគ្រាសរបស់លោកមានច្បាប់ត្រឹមត្រូវ ចេញដោយក្រសួងឧស្សាហ៍កម្ម ក្រុមហ៊ុនមានច្បាប់ពីក្រសួងពាណិជ្ជកម្ម មានបណ្ណប៉ាតង់ពន្ធដារ មានការទទួលស្គាល់ពីស្ថាប័នមាត្រដ្ឋានចំណីអាហារ ហើយមន្ត្រីសមត្ថកិច្ចចុះធ្វើការពិនិត្យរៀងរាល់ ៣ខែម្ដង។ ប៉ុន្តែបែរជាមន្ត្រីនគរបាលខាងលើ ចុះទៅបង្ក្រាបដោយចោទថាលួចផលិតទឹកក្រូច ទឹកសុទ្ធក្លែងក្លាយទៅវិញ”។

លោកបានបន្តថា៖”មិនតែប៉ុណ្ណោះ មន្ត្រីនគរបាលដែលមកពីភ្នំពេញ ចុះបង្ក្រាបមានភាពមិនប្រក្រតី ក្នុងចេតនាទុច្ចរិត ដូចជាចុះទៅមិនសហការជាមួយមន្ត្រីអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តឡើយ ទាល់តែម្ចាស់ទីតាំងបញ្ចេញប្រតិកម្មទើបហៅនគរបាលមូលដ្ឋានមកចូលរួម ហើយហៅព្រះរាជអាជ្ញាមកចូលរួមដឹកនាំ”។

លោក លឹម ភ័ណ្ឌ បានបន្ថែមពីលើនេះទៀតថា៖”ខណៈពួកគេសម្រុកចូលទៅក្នុងឃ្លាំងទីតាំងសហគ្រាស ពួកគេហាមមិនឱ្យកម្មករនៅយាមឃ្លាំងថតរូបបញ្ជាឱ្យបិទកាម៉េរាសុវត្ថិភាព ដែលថតពីសកម្មភាពនៅក្នុងឃ្លាំង​ បញ្ជាឱ្យកម្មករ ដែលមានគ្នាតែ ៤នាក់ ទៅយកគ្រឿងផ្សុំមកផ្សុំផលិតទឹកក្រូច ដើម្បីពួកគេថតយកជាភស្តុតាង ខណៈសង្វាក់ផលិតកម្មទឹកក្រូច ទឹកសុទ្ធ ខាងលើនេះ ត្រូវបានលោកបិទអស់ជិត ១ខែមកហើយ ព្រោះតែផលិតលក់មិនចំណេញ ហើយការប្រកាសបិទនេះ​ លោកបានឱ្យដឹងថា

សម្រាប់ការបិទអាជីវកម្ម លោកបានជម្រាបទៅខាងមន្ទីរឧស្សាហកម្មដឹងឮទៀតផងដែរ ព្រោះបើសង្វាក់ផលិតកម្មនៅដំណើរការ គឺសហគ្រាសនេះមានកម្មករ ដល់ទៅជាង ៥០នាក់ឯណោះ តែដោយសារបិទការផលិតទើបលោករំសាយបុគ្គលិកអស់ដោយទុកតែ ៤នាក់ គ្រាន់បម្រើការផ្នែកដេប៉ូលក់ភេសជ្ជៈ ដែលលោកទទួលទិញទឹកក្រូច ទឹកសុទ្ធពីក្រុមហ៊ុនផ្សេងៗ យកមកស្តុកទុក ដើម្បីចែកចាយនៅក្នុងខេត្តបន្ត ដែលករណីនេះនាំឱ្យមន្ត្រីដែលចុះបង្ក្រាបគ្មានធ្វើការសួរនាំ ហើយចោទទាំងបំពានថាផលិតទឹកក្រូច ទឹកសុទ្ធក្លែងក្លាយនោះ។ មិនតែប៉ុណ្ណោះ ថែមទាំងនាំខ្លួនកម្មករ ដែលគ្នាមិនដឹងអីយកទៅសួរគំរាមកំហែងថែមទៀតផង”។

ជាចុងក្រោយ លោកបានបន្ដទៀតថា៖”លោកមិនអាចទទួលយកបានឡើយ បង្ខូចកិត្តិយសអាជីវកម្មរបស់លោកផ្ដល់ព័ត៌មានបំភ្លើស ឱ្យសារព័ត៌មានផ្សព្វផ្សាយ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សហគ្រាសដែលមានច្បាប់ត្រឹមត្រូវដូចនេះ លោកសំរេចដាក់ពាក្យបណ្ដឹងទាមទារយុត្តិធម៌ ទៅប្រធានអង្គភាពរបស់គេ និងប្ដឹងទៅក្រសួងមហាផ្ទៃ និងតុលាការផងដែរ ដើម្បីទាមទារសំណងខូចខាតមកវិញ”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing