ចង់បានការងាររដ្ឋធ្វើទេ លោកខាន់ ចាន់សុផល និងប្រាប់ពីរបៀបដាក់ពាក្យទៅ ៩ ក្រសួង កុំឲចាញ់បោកជនខិលខូច ជ្រើសរើសយកលុយឲសោះ

នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នាខណៈពេលមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក ខាន់ ចាន់សុផល បានសរសេរប្រាប់ពីវិធីដែលដាក់ពាក្យចូលបម្រើការនៅក្នុងក្រសួងឲ្យមានប្រសិទ្ធិភាព និងមិនត្រូវបានជនខិលខូចមួយចំនួន បោកប្រាស់បាននោះឡើយ។ ក្នុងខ្លឹមសារ លោក ខាន់ ចាន់សុផល បានសរសេរប្រាប់ឱ្យដឹងថា៖

“ចង់បានការងាររដ្ឋធ្វើទេ? តោះសាកល្បងសមត្ថិភាព របស់ប្អូនៗឥឡូវនេះ និងកុំឲចាញ់បោកជនខិលខូច ជ្រើសរើស យកលុយឲសោះ។ ស៊ែរម្នាក់មួយទៅ ហើយខ្ញុំ និងប្រាប់ពីរបៀបដាក់ពាក្យ ធ្វើយ៉ាងម៉េចទៅ ៩ក្រសួង ហើយឆាតមក Inbox។
កាលបរិច្ឆេទ ឈប់ទទួលពាក្យប្រឡង៖
ទី១ ក្រសួងការបរទេស ៥០កន្លែង បិទទទួលពាក្យ។ ទី២ ក្រសួងព័ត៌មាន ២៤កន្លែង បិទទទួលពាក្យ។ ទី៣ ក្រសួងសុខាភិបាល ១៣០០កន្លែង ផុតកំណត់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។ ទី៤ ក្រសួងរៀបចំដែនដី ៤៧កន្លែង ផុតកំណត់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ ទី៥ ទីស្ដីការគណៈរដ្ឋមន្ត្រី ២១កន្លែង ផុតកំណត់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

ទី៦ ក្រសួងកិច្ចការនារី ៤០កន្លែង ផុតកំណត់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ ទី៧ ក្រសួងឧស្សាហកម្ម ២៧
កន្លែង ផុតកំណត់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។ ទី៨ ក្រសួងការងារ ១៤កន្លែង ផុតកំណត់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ ទី៩ សាលាភូមិន្ទរដ្ឋបាល ៩៥កន្លែង ផុតកំណត់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩”។

For More Videos Amazing