ក្រោយពីបងប្រុសចិត្តធម៍ម្នាក់់ បានឧបត្ថម្ភថវិការ​ ១មុឺនដុល្លា ដល់លោកសាន ដារ៉ាវីត រួចមក លោកក៍បានទម្លាយនូវចរិកពិត សាន ដារ៉ាវីត ដែលជាមនុស្សចម្លែក នឹងគាត់គឺជា

ប្រិយមិត្ដបានដឹងហើយ ក្រោយពីឃើញទុក្ខលំបាករបស់ក្រុមយុវជនសំរាម ដែលកំពុងជួបប្រទះការខ្វះខាតថវិការួចមក ក្រុមយុវជនសំរាម ក៏ត្រូវបានបងប្រុសម្នាក់ដែលគាត់មានគណនី ហ្វេសប៊ុក ឈ្មោះ Meng Leang បានជួយឧបត្ថម្ភថវិកាចំនួន ១មុឺនដុល្លារសម្រាប់ ធ្វើលិខិតឆ្លងដែនដល់ក្រុមយុវជនសំរាមទាំងអស់ ដើម្បីទៅលេងប្រទេសថៃចំនួនរយៈពេល ៧ថ្ងៃ។

ក្នុងខ្លឹមសារដែល លោក សាន្ដ ដារ៉ាវីត បានសរសេរប្រាប់ពីការឧបត្ថម្ភនេះ មានខ្លឹមសារថា៖”អគុណហ៊ា ដែលបានស្រលាញ់ យកចិត្តទុកដាក់ដល់ក្រុមយើងខ្ញុំ ដោយឃើញថាក្រុមយុវជនយើងទទួលរងនៅសម្ពាធជាច្រើន ក្នុងការងារប្រមូលសំរាមនៅក្នុងប្រឡាយលូបឹងត្របែក រហូតមកដល់ថ្ងៃនេះ ហ៊ា Meng Leang ក៏បានប្រគល់លុយជូន ១០,០០០ដុល្លារ(១មុឺនដុល្លា) ដើម្បីចាត់ចែងធ្វើលិខិតឆ្លងដែនដល់ក្រុមយុវជនយើងទាំងអស់គ្នា ដើម្បីទៅលេង ប្រទេសថៃ ក្នុងរយៈពេល ៧ថ្ងៃ។

ខ្ញុំនិង ក្រុមសូមអរគុណហ៊ាយ៉ាងជ្រាលជ្រៅ ដែលបានមើលឃើញដល់មនុស្សមួយក្រុមតូចនេះ ព្រមទាំងបារម្មណ៍ និង យកចិត្តទុកដាក់ជាពិសេស។ ជូនពរហ៊ារកទទួលទានមានបាន !សម្រេចរាល់គ្រប់ភារៈកិច្ច! សូមឱ្យគ្រប់វត្ថុសក្ត័តាមថែរក្សាហ៊ា ព្រមទាំងក្រុមគ្រួសារ។ សូមអរគុណ។”

ទន្ទឹមនឹងនេះផងដែរ ក្រោយពីឃើញសាររបស់លោក សាន្ដ ដារ៉ាវីត បង្ហោះរួចមក ស្រាប់តែលោក Meng Leang បានធ្វើការឆ្លើយបតទៅវិញ នឹងបានទម្លាយរឿងមួយចំនួន ដើម្បីឲ្យមហាជនដឹងពីចរិករបស់លោក សាន្ដ ដារ៉ាវីត ដែលលោក Meng Lenag បានសរសេរប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖”គាត់ជាមនុស្សចម្លែក គាត់ជាមិត្តភ័ក្តល្អរបស់ខ្ញុំតាំងពីក្មេងៗមក ដោយសារតែសំរាម គាត់បានលះបង់ទាំងលុយ ទាំងពេលវេលាសប្បាយរីករាយ ទាំងឡាយ ខ្ញុំគ្រាន់តែអាចជួយតាមលទ្ធភាពប៉ុណ្ណោះ ជួយមិត្តល្អរបស់ខ្ញុំក៏ដូចជាជួយដល់សង្គមជាតិផងដែរ លុយអាចរកបាន ប៉ុន្តែមនុស្សដូចគាត់ពិបាករកណាស់”។

For More Videos Amazing