ស្អាតៗមែន តោះមកទស្សនានូវសកម្មភាព កញ្ញា សុីន​ យូបុីន ថតរឿងជាមួយតារាថៃ ដោយសុទ្ធតែតួរស្អាតៗ និងផ្អែមល្ហែម

តារាសម្តែងស្រីដ៏ស្រស់សោភា និងមានរាងតូចច្រលឹងគួរឲ្យ ស្រលាញ់ កញ្ញា សុីន យូបុីន គឺជាអតីតម្ចាស់ជ័យលាភី Freshie Girls ហេីយមកដល់ពេលបច្ចុប្បន្ននេះ តារា សម្ដែងស្រីរូបនេះទទួលបាននូវភាពលេចធ្លោ និងការគាំទ្រជាខ្លាំង ពីមជ្ឈដ្ឋានមហាជនជាច្រើន តាមរយៈរូបសម្ផស្ស សមត្ថភាព ទេពកោសល្យ និងភាពបុិនប្រសប់របស់នាង។

ជាក់ស្ដែង ក្នុងពេលថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ ហាក់មានទីផ្សារជាខ្លាំង និងកំពុងមានភាពមាញឹកចំពោះការសម្ដែងរបស់ខ្លួន ដោយនាងត្រូវបានផលិតករប្រទេសថៃ បានអញ្ចើញថតសម្ដែងរឿងភាគមួយ ដែលដើរតួធ្វើជាតួឯកស្រីថែមទៀតផង។ ក្រឡែកមកមើលសកម្មភាពខ្លះៗ របស់ កញ្ញា សុីន​ យូបុីន​ ពេលកំពុងថតរឿងនៅប្រទេសថៃ មើលទៅគឺពិតជាសប្បាយ ជាពិសេសតារាស្រីរូបនេះ ពិតជាតែងខ្លួនបានយ៉ាងស្រស់ស្អាតជាទីបំផុត។

គូសបញ្ជាក់ផងដែរថា តារាសម្ដែង សុិន យូបុីន ធ្លាប់ត្រូវបានសេដ្ឋីនីនៅប្រទេសថៃ លោកជំទាវ Barbie Thailand (បាប៊ី) អញ្ជើញនាងឲ្យចូលរួមក្នុងថ្ងៃខួបកំណើត។ ដែលក្នុងខណៈពេលនោះ តារាសម្ដែងស្រីរូបនេះ ត្រូវបានសេដ្ឋីនីរបស់ប្រទេសថៃ មានការទទួលរាក់ទាក់ និងស្វាមគមន៏ចំពោះរូបនាងយ៉ាងកក់ក្ដៅបំផុត ដល់ថ្នាក់ធ្វើឲ្យស្រីស្អាត មានស្រុកកំណេីតក្នុងខេត្តកណ្ដាលរូបនេះ ញញឹមបិទមាត់មិនជិតនោះទេ ព្រោះតែមានក្តីរំភើបខ្លាំងពេក។

For More Videos Amazing