ស្វីតណាស់ ថៃ អតិជាតិបុត្រ បានចាប់ថើប ដួង ម៉ានិច្ច នៅលើឆាក ធ្វើអោយមហាជនទះដៃហ៊ូរគ្រប់គ្នាតែម្តង

តារាចម្រៀងស្រីសុីចសុី កញ្ញា ដួង ម៉ានិច ក្នុងមួយរយៈពេលចុងក្រោយនេះ ត្រូវបានមហាជន ជាពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បានដាក់ការចាប់យ៉ាងខ្លាំង ក្រោយពេលកញ្ញា បានបង្ហាញភាពស្និតស្នាលជាមួយនឹងបុរសវ័យក្មេង និងជាតារាចម្រៀង Original Song ដ៏មានប្រជាប្រិយភាព នោះគឺម្ចាស់បទ “គ្រាស្នេហ៏” ថៃ អតិជាតិបុត្រ។

ចំពោះការផ្ទុះការចាប់អារម្មណ៏របស់មហាជននេះ ក្រោយពេលអ្នកទាំងពីរ តែងតែបង្ហាញពាក្យពេជន៏ រួមជាមួយរូបថតបែបផ្អែមល្ហែមដូចគូរស្នេហ៏ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដែលជាហេតុធ្វើអោយមានការចែករំលែករូបភាពទាំងនោះ ពេញបណ្ដាញសង្គមតែម្ដង ដែលមានចំនួនរាប់មុឺនដងឯណោះ។

ដោយឡែកស្រាប់តែកាលពីពេលថ្មីៗនេះ អ្នកទាំងពីរកាន់តែធ្វើឲ្យមហាជន មានចម្ងល់កាន់តែខ្លាំងលើសដើម ចំពោះរឿងរ៉ាវស្នេហាខុសជំនាន់នេះ ព្រោះតែម្ចាស់បទ “គ្រាស្នេហ៏” ថៃ អតិជាតិបុត្រ បានដឹកដៃកញ្ញា ដួង ម៉ានិចឡើងច្រៀងនៅលើការប្រគុំតន្ដ្រីមួយ ហើយថែមទាំងបានបង្ហាញទិដ្ឋភាពស្វិតៗ ដោយបានថើបគ្នា ដូចគូរស្នេហ៏ទើបតែស្រលាញ់គ្នាអញ្ចឹង។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing