រំភើបចិត្តណាស់ បងប្រុសចិត្តធម៍ម្នាក់់ បានឧបត្ថម្ភថវិការ​ ១មុឺនដុល្លា ដល់លោកសាន ដារ៉ាវីត យុវជនសំរាម ក្នុងគោលបំណងដើម្បីទៅ

ប្រិយមិត្ដបានដឹងហើយ ចំពោះយុវជនមួយក្រុម ដែលមានលោក សាន្ដ ដារ៉ាវីត ជាប្រធានបានផ្ដួចផ្ដើមគំនិត ក្នុងការប្រមូលសំរាម នៅម្ដុំប្រឡាយលូ បឹងត្របែក ដើម្បីកែប្រែសោភ័ណ្ឌភាពទីក្រុងភ្នំពេញ អោយមានសម្រស់កាន់តែស្អាត ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានការចាប់អារម្មណ៏នឹងគាំទ្រដ៏ក្រុមរបស់លោកជាខ្លាំង។

ទន្ទឹមនឹងនេះផងដែរ មួយរយៈពេលចុងក្រោយនេះ ក្រុមយុវជនសំរាមហាក់មានការជួបប្រទះ ខ្វះខាតថវិកាក្នុងការបន្ដបេសកម្មនេះបន្ដទៀត រហូតធ្វើឲ្យរូបលោកដាច់ចិត្ដបង្ហោះសារស្នើទៅដល់ប្រជាពលរដ្ឋ ដើម្បីជួយទ្រទ្រង់ចំពោះបញ្ហាមួយនេះទៀតផង។ ជាមួយគ្នាផងដែរ ក្រោយពីឃើញទុក្ខលំបាកជាច្រើនរួចមក ស្រាប់តែមានបងប្រុសចិត្ដល្អម្នាក់បានផ្ដល់ថវិកាមួយចំនួនសម្រាប់ឲ្យ ក្រុមយុវជនសំរាមបន្ដបេសកម្មរបស់ខ្លួនទៅមុនបន្ដទៀត។

ទាក់ទងចំពោះរឿងនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក សាន្ដ ដារ៉ាវីត ប្រធានយុវជនសំរាម បានសរសេរប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖”អរគុណហ៊ាដែលបានស្រលាញ់ យកចិត្តទុកដាក់ដល់ក្រុមយើងខ្ញុំ ដោយឃើញថាក្រុមយុវជនយើងទទួលរងនៅសម្ពាធជាច្រើន ក្នុងការងារប្រមូលសំរាមនៅក្នុងប្រឡាយលូបឹងត្របែក រហូតមកដល់ថ្ងៃនេះ ហ៊ា Meng Leang ក៏បានប្រគល់លុយជូន ១០,០០០ដុល្លារ(១មុឺនដុល្លា) ដើម្បីចាត់ចែងធ្វើលិខិតឆ្លងដែនដល់ក្រុមយុវជនយើងទាំងអស់គ្នា ដើម្បីទៅលេងប្រទេសថៃផង និងចុះទស្សនកិច្ចសិក្សាផង ក្នុងរយៈពេល ៧ថ្ងៃ។

ខ្ញុំនិង ក្រុមសូមអរគុណហ៊ាយ៉ាងជ្រាលជ្រៅ ដែលបានមើលឃើញដល់មនុស្សមួយក្រុមតូចនេះ ព្រមទាំងបារម្មណ៍ និង យកចិត្តទុកដាក់ជាពិសេស។ ជូនពរហ៊ារកទទួលទានមានបាន !សម្រេចរាល់គ្រប់ភារកិច្ច ! សូមឱ្យគ្រប់វត្ថុស័ក្កសិទ្ធិតាមថែរក្សាហ៊ា ព្រមទាំងក្រុមគ្រួសារ។ សូមអរគុណ”។

For More Videos Amazing