ទីបំផុតស្គាល់អត្តសញ្ញាណ​ ម្ចាស់ទីតាំងផលិតភេសជ្ជៈក្លែងក្លាយហើយ ដែលមានតួនាទីជា

កាលពីម្សិលមិញនេះ លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដឹកនាំ កម្លាំងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ លឹមភ័ណ នៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ នៅវេលាម៉ោង ១២៖០០នាទី ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៩ រកឃើញទឹកក្រូច ជាច្រើនប្រភេទ ដែលផលិត ដាក់មេ លាយទឹក សម្រាប់លក់ចែកចាយ ពេញទូទាំងខេត្ដកំពង់ធំ និងបណ្ដាខេត្ដផ្សេងៗទៀត។

ទន្ទឹមនឹងនេះផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សារព័ត៍មាន CPC បានប្រាប់ឱ្យដឹងពីប្រភពច្បាស់ការណ៍មួយឱ្យដឹងថា៖”អាជ្ញាធរខេត្តកំពង់ធំ សម្រេចបិទទីតាំងសិប្បកម្មផលិតទឹកក្រូច យីហោ លឹម ភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ដែលមានទីតាំងនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថា ទីតាំងសិប្បកម្មនេះ ផលិតទឹកក្រូចខូចគុណភាពអស់រយៈពេលរាប់សិបឆ្នាំ”។

ប្រភពច្បាស់ការណ៍ខាងលើ បានបន្ថែមប្រាប់ CPC នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ដទៀតថា៖”បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានចុះឆែកឆេររកឃើញទឹកក្រូចក្លែងក្លាយជាច្រើនប្រភេទរួចមក ម្ចាស់សិប្បកម្ម ឈ្មោះលឹម ភ័ណ្ឌ បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing