ស្លាប់អស់ហើយ ទិដ្ឋភាពធ្វើត្រាប់ នៃការផលិតភេសជ្ជៈក្លែងក្លាយ មិនតែប៉ុណ្ណោះគឺមានទឹកសុទ្ធ evian​ ក្លែងក្លាយទៀតផង ផលិតបានគ្រប់មុខតែម្តង

ប្រិយមិត្ដបានដឹងហើយថា កាលពីម្សិលមិញនេះទី១០ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក មួយដែលមានឈ្មោះ 100 Daily – ១០០ដេលី បានបង្ហាញពីទិដ្ឋភាពរូបថតជាច្រើនសន្លឹក ដែលសមត្ថកិច្ចបានចុះទៅបង្រ្កាបទីតាំងមួយកន្លែង ដោយបានផលិតទឹកក្រូចក្លែងក្លាយ ដែលជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាខ្លាំង។

ក្នុងនោះផងដែរ ម្ចាស់គណនី ហ្វេសប៊ុកខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដឹកនាំ កម្លាំងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ លឹមភ័ណ នៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ នៅវេលាម៉ោង ១២៖០០នាទី ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៩ រកឃើញទឹកក្រូច ជាច្រើនប្រភេទ ដែលផលិត ដាក់មេ លាយទឹក សម្រាប់លក់ចែកចាយ។ ហេតុអ្វីក៏គិតតែពីប្រយោជន៍ខ្លួនឯងមិនគិតដល់សុខភាពប្រជាជនចឹង”។

ដោយឡែកនៅក្នុង ថ្ងៃនេះផងដែរ យោងតាមរយៈគណនី ហ្វេសប៊ុក Sok Saret បានបង្ហាញពីសកម្មភាពវីដេអូ ដែលនារីម្នាក់កំពុងធ្វើត្រាប់តាមការផលិត ផលិតផលទាំងអស់នោះ។ ក្នុងនោះផងដែរ លោកក៏បានសរសេរប្រាប់ឱ្យដឹងថា៖”គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានរកឃើញសហគ្រាសផលិតភេសជ្ជៈក្លែងក្លាយរួមមានទឹកevianនឹងទឹកក្រូចជាច្រើនមុខស្ថិតនៅក្នុងខេត្តកំពង់ធំនៅថ្ងៃទី១០ ខែ០៧ ឆ្នាំ២០១៩”។

សូមទស្សនាវីដេអូខាងក្រោម