ទីបំផុតចៅហ្វាយស្រុក ជលគិរី បានចេញមុខបកស្រាយរឿងលុបអាងមេទឹក តាកុយ ព្រោះតែមូលហេតុ

ប្រិយមិត្ដប្រាកដជាបានជ្រាបខ្លះៗរួចមកហើយ ចំពោះរឿងរ៉ាវដ៏កក្រើតមួយ ដែលត្រូវបានអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក នៅកម្ពុជា បាននាំគ្នាចែករំលែកយ៉ាងច្រើន ព្រោះរឿងចៅហ្វាយស្រុកជលគិរី បានរកសុីជាមួយឈ្មួញលប់អាងទឹកអ្នកស្រុកនៅទំនប់តាកុយហើយខំបំភ្លឺថាអភិវឌ្ឍន៍ទៅវិញ។

យ៉ាងណាមិញទាក់ទងចំពោះ រឿងរ៉ាវដ៏រសើបខាងលើនេះ ត្រូវបានប្រជាពលរដ្ឋដែលគាត់រស់នៅតំបន់កើតហេតុ បាននាំគ្នាយ៉ាងច្រើនគ្រួសារ ដោយបានតវ៉ា និងមិនយល់ស្របតាមចំណាត់ការរបស់ចៅហ្វាយស្រុកជលគិរីនោះឡើយ ហើយថែមទាំងបានស្នើសុំទៅដល់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយករណី លប់ទំនប់អាងទឹក តាកុយ ផង ដែលនេះជាប្រភពដង្ហើមនៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនេះ។

ដោយឡែកកាលពីម្សិលមិញនេះ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក K01 បានចុះទៅយកទិដ្ឋភាពដោយផ្ទាល់នៅឯស្រុកជលគិរី ដោយអភិបាលស្រុកជលគិរី បានធ្វើការបកស្រាយពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ជូនទៅដល់សាធារណជន ដើម្បីឲ្យជ្រាបកាន់តែច្បាស់។

សូមទស្សនាវីដេអូខាងក្រោម