អីយ៉ា ស្ងាត់ៗ សួស វីហ្សា និង ថម មី ទៅថត Pre-wedding នៅប្រាសាទអង្គរវត្ត ពិតជាស្អាតខ្លាំងណាស់

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ពីចំណងស្នេហារវាង កញ្ញា សួស វីសា ជាមួយលោក TOMMY ដែលគ្រាកន្លងអ្នកទាំងពីរ បានបង្ហាញភាពផ្អែមល្ហែមជាខ្លាំង រហូតមានការជូនកាដូរដ៏មានតម្លៃ ដូចជារថយន្ដ Lexus ម៉ាក NX 200T ហើយអ្នកទាំងពីរថែមទាំងបានឡើងគេហដ្ឋានថ្មី ដែលទើបតែទិញដោយជាកំលាំងញើសឈាមរបស់អ្នកទាំងពីរថែមទៀតផង។

យ៉ាងណាមិញ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ តារាចម្រៀងស្រី កញ្ញាសួស វីសា និងលោក TOMMY បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យ ដើម្បីឲ្យចំណងស្នេហារបស់អ្នកទាំងពីរកាន់តែមានផ្អែមល្ហែម និងរឹងមាំលើសមួយកំរិតទៀត ដែលបានធ្វើមហាជន ក៏ដូចជាគាំទ្រអ្នកទាំងពីរ មានការរំភើបនឹងសប្បាយចិត្ដជាខ្លាំង ហើយថែមទាំងបានអបអរសាទរ ដល់ពួកទាំងពីរ អោយស្រលាញ់គ្នាដល់ចាស់ទៀតផង។

ដោយឡែក កាលពីព្រឹកមិញនេះ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោយពីការវិលត្រលប់មកពីដំណើរកម្សាន្ដរួចរាល់អស់ហើយ ស្រាប់តែបែកធ្លាយសកម្មភាព កញ្ញា សួស វីសា និងអនាគតស្វាមីរបស់ខ្លួន លោក TOMMY បានគ្រងសម្លៀកបំពាក់ បែបប្រពៃណី យ៉ាងស្រស់ស្អាតបំផុត នៅឯទឹកដីអង្គរ ខេត្ដសៀមរាប ដើម្បីថតរូប Pre Wedding សម្រាប់ថ្ងៃរៀបអាពាហ៏ពិពាហ៏របស់អ្នកទាំងពីរ ដែលជាហេតុធ្វើឲ្យក្រុមអ្នកគាំទ្រអ្នកទាំងពីរ ឃើញរូបថតនេះរួចហើយ ពិតជាមានចិត្ដអន្ទោះសារ ចង់ឲ្យតែដល់ថ្ងៃនោះឆាប់ៗនោះទេ។

For More Videos Amazing