ស្ត្រីដែលត្រូវប្តីវាយបែបមុខនោះ ពេលនេះប្តីបានចេញមុខទម្លាយនូវការពិត ដោយប្រពន្ធមានប្រុសថ្មី ហើយប្តីតាមទាន់ និងបានថតរូបឳបគ្នា ហើយមូលហេតុដែលប្តីវាយប្រពន្ធបែបមុខ គឺដោយសារតែ

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវហិង្សាមួយ ដែលកក្រើតពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង ដែលកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Neth Rithyka បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖”មានស្ត្រីម្នាក់ឈ្មោះលីណាត្រូវបានប្តីវ៉ៃនិងយកកាំបិតមកឆូតមុខទៀតរស់នៅផ្ទះជួលទួលសង្កែ មកពេទ្យគ្មានលុយទេព្រោះប្តីប្រមូលយកលុយនិងទូរសព្ឌ័អស់ហើយ ខ្ញុំជួយគាត់បានតែ ៥០០០០រៀលប៉ុណ្ណោះ ខ្ញុំជួបគាត់មិញ ជួយស៊ែរផងទៅ សង្ឃឹមថាគាត់មានអ្នកជួយ”។

ក្រោយពីរឿងមួយនេះ បានដឹងលឺដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចមក លោកក៏បានប្រកាសស្វែងរកស្ត្រីរងគ្រោះខាងលើ ដើម្បីសាកសួរ និងរកយុត្តិធម៌ជូនគាត់តាមច្បាប់។ ស្រាប់តែថ្ងៃត្រង់ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បុរសជាប្តីខាងលើ ដែលបានប្រើប្រាស់អំពើហិង្សា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ គឺស្ថិតនៅចំណុចផ្ទះជួល ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដោយឡែកទាក់ទងចំពោះការឃាត់ខ្លួន បុរសជាប្ដីខាងលើនេះរួចមក យោងតាមរយៈអង្គភាពសារព័ត៍មាន TVFB បានប្រាប់ឱ្យដឹងពីការបកស្រាយរបស់បុរសជាប្ដី ដែលមានខ្លឹមសារថា៖”រឿងហេតុដែលជ្រុលដៃដាក់ប្រពន្ធមួយដៃចំមុខបណ្តាលឲ្យរបួសនោះ គឺដំបូងឡើយមកពីខ្លួនតាមទាន់ឃើញប្រពន្ធលយចក្បត់ចិត្ត ថតរូបឱបគ្នាជាមួយនឹងប្រុសថ្មី ទាំងដែលមានប្តីនិងកូនរួចទៅហើយ ដល់ពេលខ្លួនជាប្តីដេញដោលនិងនិយាយណែនាំ ប្រពន្ធក៏ខឹងហើយប្រើហិង្សាមកលើគាត់មុន ទើបគាត់ជាប្តីការពារខ្លួន ក៏ជ្រុលមួយដៃចំមុខប្រពន្ធរបួសបែបនេះតែម្តង។

ចំណែករឿងដែលថាគាត់ជាប្តីចង់យកកាំបិតមកឆូតមុខនោះ គឺមិនពិតនោះទេ នាងជាប្រពន្ធពន្លើសទាំងអស់ ហើយកន្លងមកដែលធ្លាប់មានរឿងនឹងគ្នា ក៏មិនមែនគាត់ជាប្តីវាយប្រពន្ធមុនដែរ ឬប្រពន្ធវាយមកលើគាត់មុន គាត់គ្រាន់តែការពារខ្លួនតែប៉ុណ្ណោះ បើមិនជឿ មានម្តាយនិងប្អូនស្រីអាចធ្វើសាក្សីបាន”។

សូមទស្សនាវីដេអូខាងក្រោម