នារីដ៍ស្រស់ស្អាតម្នាក់ ដែលជាអ្នកចិញ្ចឹមក្រពើ បានរៀបរាប់ពីទុក្ខលំបាកនៃការចិញ្ចឹមក្រពើ ដែលប្រថុយនឹងគ្រោះថ្នាក់ណាស់ តែតម្លៃថោកជាងមាន់ទៅទៀត ដោយក្រពើ១គីឡូលក់បានត្រឹមតែតម្លៃ

ការចិញ្ចឹមក្រពើ គឺជាមុខរបបមួយដែលមានគ្រោះថ្នាក់បំផុត ដែលត្រូវប្រឈមនឹងរឿងគ្រោះថ្នាក់មួយចំនួន ដែលអាចមានកើតឡើងជាយថហេតុ ដូចកាលពីប៉ុន្មានថ្ងៃមុននេះ ដែលមានក្មេងស្រីអាយុ ២ឆ្នាំម្នាក់ត្រូវបានក្រពើហែក សុីយ៉ាងអាណោចអធ័មបំផុត ស្របពេលដែលឪពុករវល់យកអីវ៉ាន់អោយគេ ត្រឹមតែ១០នាទី តែប៉ុណ្ណោះ។

ដោយឡែកកាលពីម្សិលមិញនេះផងដែរ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកឈ្មោះ Ah Phyrady បានសរសេររៀបរាប់ពីការលំបាកក្នុងការចិញ្ចឹមក្រពើ ដែលនៅក្នុងខ្លឹមសាររបស់លោក បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖”ពន្ធអាជីវកម្មគ្មានបន្ធូរបន្ថយមានឡើងថ្លៃ ចំនែកឯចំណីឡើងថ្លៃមិនចុះ តែតំលៃក្រពើវិញថោកជាងមាន់សម្ល តើរស់យ៉ាងណា? ពី១ឆ្នាំទៅ១ឆ្នាំគ្មានអ្វីប្រសើរឡើងសោះ មានតែធ្លាក់ចុះ ឆ្នាំនេះចុះថោកមិនធម្មតាគឺថោកជាងមាន់ទៅទៀត។

មាន់១គឺឡូ២២០០០៛ចំនែកឯក្រពើ១គឺឡូ២០០០០៛ទេ តំលៃកូនទើបនឹងកើត១តែ៥$ទេ មាន់ចញ្ចឹក៣ទៅ៤ខែចាប់លក់បានហើយតែក្រពើវិញ២ រឺ៣ឆ្នាំឡើងទើបត្រូវខ្នាត ខ្ញុំចង់សួរថាតំលែនឹងសមនឹងកំលាំពលកម្មនឹងការយកជីវិតទៅប្រថុយប្រថានជាមួយអាជីវកម្មដ៏គ្រោះថ្នាក់នេះទេ? គេថាយើងខ្ចឹលមិនចេះធ្វើអ្វីទើបយើងក្រ តែមិនពិតទេ យើងឧស្សាហ៍តែមកពីធ្វើបានផលហើយអត់ទីផ្សារ តំលៃថោកលក់មិនចេញទើបយើងក្រងើបមិនរួច។ ហត់ អស់អារម្មណ៍នឹងបន្ដអាជីវកម្មនេះហើយ តែមិនអាចឈប់បានព្រោះមេវាថោកហួសពីការស្មាន?(river calling)”៕

For More Videos Amazing