ព្រះទីនាំងថ្មីរបស់ព្រះមហាក្សត្រ Range Rover Vogue Klassen Edition ដែលមានពាសដែកការពារគ្រាប់យ៉ាងពិសេស ដោយមានតម្លៃ

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Royal du Cambodge បានប្រាប់ឱ្យដឹងថា៖”នាវេលាព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិប

តីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ “រុក្ខទិវា” ប្រារព្ធឡើងនៅលើផ្ទៃដីជាង ១០ហិកតា នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើក្បាលដំរី ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្ដក្រចេះ ដោយមានការចូលរួមអមដង្ហែរដោយបណ្តាឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បណ្តាអង្គទូតនានា ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជានុរាស្រ្តយ៉ាងច្រើនកុះករ”។

ក្នុងនោះផងដែរ ព្រះករុណាព្រះបាទសម្តេចនរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ប្រើប្រាស់ធ្វើដំណើរយាងទៅចូលរួមក្នុងព្រះរាជពិធី “រុក្ខទិវា​” នៅក្នុងខេត្តក្រចេះ ដោយប្រើប្រាស់ព្រះទីនាំងថ្មីរថយន្តពិសេស​ម៉ាក Range Rover Vogue Klassen edition ដែលមានតម្លៃប្រមាណជាងកន្លះលានដុល្លារ ដែលមានលក្ខណៈពិសេសរថយន្ដនេះ គឺមាន៣បាំង និងមានពាសដោយដែកការពារសុវត្ថិភាពបានខ្ពស់បំផុត។

For More Videos Amazing