មិនធម្មតាមែន ស្ងាត់ៗអ្នកនាង ខ្ញុង បានទិញរថយន្តសេរ៊ីទំនើប ជូនឪពុករបស់ខ្លួន ដែលមានតម្លៃដល់ទៅ

ប្រិយមិត្ដប្រាកដជាស្គាល់អ្នកនាង សុកាន់ដា ហៅ ខ្ញុង រួចមកហើយ ដែលរូបគាត់គឺជា តារា កំប្លែងដ៏ល្បីនិងមានប្រជាប្រិយភាពមួយរូប ក្នុងសង្គមសិល្បៈ និងប្រចាំស្ថានីយ ទូរទស្សន៍ CTN។ តារាកំប្លែងដ៏ពោលពេញទៅដោយវោហារស័ព្ទ រូបនេះ តែងតែបង្កធ្វើអោយ មហាជនមានការផ្ទុះសំណេីចយ៉ាងខ្លាំង តាមរយៈ វោហារស័ព្ទ ចាក់ទឹកមិនលេចនេះតែម្តង។

ជាមួយនឹងវោហារស័ព្ទ នឹងភាពបុិនប្រសប់ បូករួមនឹងភាពក្រមុិចក្រមើមរបស់ អ្នកនាង សុកាន់ដា ហៅ ខ្ញុង ទើបធ្វើអោយតារាកំប្លែង ដែលស្ថិតនៅក្រុម នាយ ពាក់មី មានភាពទាក់ទាញយ៉ាងខ្លាំង រហូតទទួលបាននូវ ការចាប់ អារម្មណ៍រពីសំណាក់អ្នកគាំទ្រ របស់នាងទូទាំងប្រទេសតែម្ដង។

ដោយឡែក បន្ទាប់ពីទទួលភាពជោគជ័យ មិនថាក្នុងវិស័យសិល្បៈ ក៏ដូចជាមុខជំនួញយ៉ាងច្រើនរបស់ប្ដីប្រពន្ធមួយគូរនេះមក បានធ្វើឲ្យអ្នកទាំង ២ទើបតែទិញរថយន្ដថ្មី ដែលមានតម្លៃរហូតជាង ១០មុឺនដុល្លារឯណោះ កាលពីពេលថ្មីៗនេះ។ ប៉ុន្ដែអ្វីដែលតារាសម្ដែងរូបនេះ កាន់តែធ្វើឲ្យមហាជនមានភាពភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ ដែលកាលពីម្សិលមិញនេះ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ អ្នកនាង ខ្ញុង បានជូនកាដូរដ៏មានតម្លៃមួយ ទៅកាន់លោកឪពុកជាទីស្រលាញ់របស់អ្នកនាងផ្ទាល់ ដែលនោះគឺជារថយន្ដ Lexus ៤៧០ ពណ៏ស ដែលមានតម្លៃជាង ៣មុឺនដុល្លារឯណោះ។

ទន្ទឹមនឹងនេះផងដែរ តារាស្រីរូបនេះ ក៏បានភ្ជាប់សារមួយឃ្លាដ៏មានអត្ថន័យបំផុត ដែលមានខ្លឹមសារថា៖”វាមិនច្រើនទេបើព្រៀបធៀបទៅនឹងគុណបំណាច់ដ៏មហាធំធេងដែលលោកបានផ្តល់កំណើតអោយកូន កូនធ្លាប់សន្យាក្នុងចិត្តកូនរួចហើយថាពេលដែលកូនរឹងដៃរឹងជើងកូននឹងប្រើដៃជើងទាំងគូររបស់កូនដែលលោកបានផ្តល់អោយ អោយមានតំលៃបំផុតនឹងចិញ្ចឹមថែរក្សាប្អូនៗ ដូចដែលលោកធ្លាប់បីបាច់ថែក្សារកូនអញ្ចឹងដែល សូមអោយប៉ាមានក្តីសុខចំរុងចំរឿន រកសុីមានបាន មានសុខភាពល្អ នឹងអាយុវែងដើម្បីឈរមើលពីរភាព ជោគជ័យរបស់កូនបន្តទៀតណាប៉ា ក្តីស្រលាញ់ចេញពីចិត្តព្រះរស់របស់កូន”។

For More Videos Amazing