នៅចាំគាត់ទេ តារាសម្ដែងដ៏ល្បី យ៉ាងគួ ក្នុងឆ្នាំ៩០ជាង ពេលនេះបានមកដល់ប្រទេសកម្ពុជាយើងហើយ ដោយមកក្នុងគោលបំណង

ប្រិយមិត្ដដែលជាអ្នកកើតក្នុងកំឡុង ឆ្នាំ៩០ ប្រាកដជាបាន ធ្លាប់តាមដាមរួចមកហើយ ចំពោះខ្សែភាពយន្ដហុងកុងមួយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងតំបន់អាសុី ជាពិសេសប្រទេសកម្ពុជារបស់យើងផ្ទាល់តែម្ដង នោះគឺរឿង “ទេពឥន្ទ្រីបក្សីស្នេហ៏” ដែលរឿងនេះជាប្រភេទរឿង ក្បាច់គុណ បូករួមជាមួយសង្រ្គាម Song និង Liao ហើយថែមទាំងលាយឡំជាមួយស្នេហា ដ៏ស្មគ្រ័ស្មោះមួយរវាង គ្រូ ហើយនឹងសិស្សរបស់ខ្លួន ដែលតួអង្គស្រីមានឈ្មោះថា ស៊ាវឡុងនី ហើយតួអង្គប្រុសឈ្មោះថា យ៉ាងគួ។

យ៉ាងណាមិញ ចំពោះរឿង ទេពឥន្ទ្រីបក្សីស្នេហ៏ ដែលមានចំណងជើងជាភាសាអង់គ្លេស The Return of The Condor Hero ដែលតួអង្គប្រុសក្នុងសាច់រឿងខាងលើ ដែលផលិតក្នុងឆ្នាំ ១៩៩៥ បានអញ្ចើញមកដល់ទឹកដីប្រទេសកម្ពុជាហើយកាលពីព្រឹកមិញនេះ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងនោះផងដែរ ចំពោះការអញ្ចើញមកដល់របស់ តារាអន្តរជាតិ មកពីប្រទេសសិង្ហបូរី Christopher Lee (យ៉ាងគួ) បានមកកាន់ប្រទេសកម្ពុជានេះ គឺក្នុងគោលបំណងដើម្បីត្រៀមថតពាណិជ្ជកម្ម ឲ្យគម្រោងខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ហុងហួត គ្រុប លីមីតធីត ជាមួយតារាខ្មែរ ពេជ្រ សិរីរត្ន័ ដែលមានទីតាំង នៅក្នុងតំបន់ទួលគោក រាជធានីភ្នំពេញ។

For More Videos Amazing