កុំចេះតែហ៊ាន ឯកឧត្ដម ឧត្ដមសេនីយទោ ស្នងការនគរបាលខេត្ដកំពត បានបង្ហោះសារដាស់តឿនដល់បងប្អូនទាំងអស់គ្នា សូមកុំយកគំរូតាមនារីម្នាក់នេះ ដោយសារតែ

នាថ្ងៃនេះផងដែរ ទី០៨ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ឯកឧត្ដម ឧត្ដមសេនីយទោ ម៉ៅ ច័ន្ទមធុរឹទ្ធ បានបង្ហោះសារដាស់តឿ ទៅដល់ប្រជាពលរដ្ឋដែលមានការឈ្លោះប្រកែកគ្នា ក្នុងគ្រួសារកុំយកតម្លាប់តាម ស្រ្ដីម្នាក់ ដែលឯកឧត្ដម ស្នងការខេត្ដ កំពត បានសរសេរប្រាប់ឱ្យដឹងថា៖

“សារដាស់តឿនដល់បងប្អូនទាំងអស់គ្នា សូមកុំយកគំរូតាមនារីម្នាក់នេះ។ តាមរយៈពត៌មាននេះ សមត្ថកិច្ចនៃស្នងការដ្ឋានបានស្រាវជ្រាវតាមរយះការងារជំនាញ គឺរថយន្តនេះមិនបានបាត់នោះទេ។ នារីម្ចាស់ហ្វេសប៊ុក ឈ្មោះ តូច ណាវី កើត១៩៨០ កំណើតភូមិកំពង់កណ្តាល សង្កាត់កំពង់ កណ្តាល ក្រុងកំពត បច្ចុប្បន្ននៅភូមិរោង ម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។

(បានបង្ហោះសារក្នុង Facebook ថារថយន្តរបស់ខ្លួនត្រូវបានបាត់នៅស្រុកឈូក) រថយន្តនោះពុំបានបាត់ទេគឺប្តីឈ្មោះ ឆុន សិលា អាយុ ៣៥ ឆ្នាំ កំណើតភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត (មានចុះសំបុត្រអាពាហ៍ពិពាហ៍នៅឃុំដូនយ៉យ ស្រុកឈូក) អ្នកទាំងពីរ (មានបញ្ហាទាស់ទែងគ្នាជាពាក្យសំដីក្នុងគ្រួសារ) ទើបនារីនេះបង្ហោះសារថារថយន្តរបស់ខ្លួនត្រូវបានបាត់ ពាក់ពន្ធ័ករណីខាងលើនេះគឺបានធ្វើអោយប៉ៈពាល់ដល់កត្តិយសសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តកំពតទាំងមូល។

នារី តូច ណាវី បានប្តឹងដោយភូតកុហកដល់អាជ្ញាធរនាំឱ្យធ្វើការស្រាវជ្រាវដោយឥតប្រយោជន៍ អំពើនេះបំពានមាត្រា ៥២៤ នៃក្រមព្រហ្មទណ្ឌ។ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នារី តូច ណាវី ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពតដើម្បីចាត់ការតាមច្បាប់។ នេះជាសារដល់បងប្អូនទាំងអស់គ្នាមុនធ្វើអ្វីមួយត្រូវគិតគូរអោយបានច្បាស់លាស់ជៀសវាងបង្កបញ្ហាដល់ខ្លួននិងប៉ៈពាល់ទៅដល់ច្បាប់”។