សូមបងប្អូនជួយស៊ែរលើកទឹកចិត្តគាត់ផង យុវនារីខ្មែរដ៏ស្រស់សោភាម្នាក់ បានបំពេញមហិច្ឆតារបស់ខ្លួនដោយឡើងភ្នំទឹកកក ហ្វឺជី នៅប្រទេសជប៉ុន បានដោយជោគជ័យ និងបានលើកទង់ជាតិខ្មែរនៅទីនោះ ដោយមានកំពស់រហូតដល់ទៅ

វាមិនមែន ជារឿងមួយដែលមានភាពងាយស្រួលនោះទេ ដែលយើងជ្រើសរើសការប្រថុយជីវិត ដើម្បីអាចឡេីង ដល់កំពូលភ្នំមួយ ដ៏ខ្ពស់ដោយមិនមានប្រើប្រាស់មធ្យោបាយធ្វើដំណើរ ហើយត្រូវប្រើប្រាស់ពេលវេលារាប់ខែ ទើបអាចឡើងទៅដល់គោលដៅមួយ ដែល
យើងចង់បាននោះ។

ក្នុងការឡើងទៅលើកំពូលភ្នំទាំងអស់នេះ គឺប្រឈមនិងឧបសគ្គ រួមនឹងភាពគ្រោះថ្នាក់ជាច្រើនបែប ដូចជាការប្រឈម និងអាកាសធាតុត្រជាក់ សត្វកាចសាហាវជាច្រើនបែប កង្វះអាការ ហើយថែមទាំងឧបសគ្គផ្លូវឡើងទៅ មានសភាពចោទ ដែលបណ្ដាលធ្វើអោយយើងរអិលថែមទៀតផង។

ដោយឡែក នៅខណៈពេលមុននេះបន្ដិច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ យើងពិតជាមានមោទនភាពខ្លាំងណាស់ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក BTV Cambodia បានប្រាប់ឱ្យដឹងថា៖”យុវនារីខ្មែរដ៏ស្រស់សោភាម្នាក់ បានបំពេញមហិច្ឆតារបស់ខ្លួនដោយឡើងភ្នំហ្វឺជី(ភ្នំទឹកកក)នៅប្រទេសជប៉ុន ដែលមានរយៈកម្ពស់ដល់ទៅ៣០០០ម៉ែត្រ ដោយជោគជ័យ និងបានលើកទង់ជាតិខ្មែរ មោទនភាពជាតិខ្មែរនៅទីនោះផងដែរ”។