ញាក់សាច់ ជនជាតិកូរ៉េ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រលានយន្តហោះសៀមរាប ដោយបានយកលុយជាច្រើនមកប្រទេសកម្ពុជាយើង នូវចំនួនរហូតដល់ទៅ

ប្រិយមិត្ដដឹងហើយថា រយៈពេលប៉ុន្មានខែមកនេះ មន្រ្ដីគយ រដ្ឋករប្រចាំ​អាកាសយានដ្ឋាន បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន២លើករួចមកហើយ ដែលបាននាំយកលុយពីទីក្រុងហុងកុង យ៉ាងច្រើនសន្ធឹកសន្ធាប់ តែគ្មានប្រភពច្បាស់លាស់ ត្រូវបានសមត្ថកិច្ចឆែកឆេឃើញ នឹងបានយកមករក្សាទុក រួចបញ្ចូលពួកគេទាំងនោះ ទៅកាន់តុលាការ ដើម្បីអនុវត្ដតាមនិតិវិធីច្បាប់។

ដោយឡែកស្រាប់តែនៅខណៈពេលមុននេះបន្ដិច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ស៊ន សុភក្រ្ដ បានប្រាប់ឱ្យដឹងថា៖”ប៉ុស្តិ៍សៀមរាប សូមគោរពរាយការណ៏ជូន ឯ.ឧ ឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋានច្រកទ្វារទី១មេត្តាជ្រាប៖ ថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស.២៥៦៣ ត្រូវនឹង ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៩ តាមជើងហោះហើរលេខ UO-706

(HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន ប៉ុស្តិ៍បានសហការជាមួយកម្លាំងការិយាលយ័គយ និងរដ្ឋករប្រចាំ​អាកាសយានដ្ឋានអន្តរជាតិសៀមរាប ឃាត់ជនជាតិកូរ៉េខាងត្បូង ចំនួន ០២ នាក់ ដែលមានឈ្មោះ ដូចខាងក្រោម៖ ទី១ YOON WONGI, M, DOB: 07/10/1986, PN: M54310302។ ទី២ SONG HYUNHOO, M, DOB: 24/09/1975, PN: M41060548។ មូលហេតុ៖

នាំចូលប្រាក់ដុល្លាខុសច្បាប់ ចំនួន ២,២០០,០០០$ (ពីរលានពីរសែនដុល្លារអាមេរិក) ដែលជនជាតិកូរ៉េខាងត្បូង ទាំង០២នាក់ខាងលើ នាំយកមកពីទីក្រុងហុងកុង ប្រទេសចិន។ ក្នុងនោះមាន៖ ក្រដាស់ប្រាក់ ១០០$ ចំនួន ២១,៩០០សន្លឹក។ ក្រដាស់ប្រាក់ ៥០$ ចំនួន ២០០សន្លឹក។

យោងតាមបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ សាមីខ្លួនជនជាតិកូរ៉េទាំង០២នាក់ខាងលើត្រូវបានប្រគល់ជូន ក្រុមប្រតិបត្តិការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំណែកឯប្រាក់ដុល្លារចំនួន ចំនួន ២,២០០,០០០$ រក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយនិងរដ្ឋករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធី ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម ឧត្តមសេនីយ៍ឯកមេត្តាជ្រាបដោយក្តីគោរព”។