នារីដ៍ស្រស់ស្អាតម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី

កាលពីប៉ុន្មានម៉ោងមុននេះ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចនៃខេត្ដព្រះសីហនុ បានបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង និងបានឃាត់ខ្លួនស្រ្ដីម្នាក់ រួមទាំងវត្ថុតាងមួយចំនួន ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានប្រាប់ឱ្យដឹងថា៖”ខេត្តព្រះសីហនុ-លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការដ្ឋាន

នគរបាលខេត្តព្រះសីហនុអោយដឹងថានៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៦:១០នាទី កម្លាំងជំនាញ ការិយាលយ័នគរបាលប្រឆាំងគ្រឿងញៀន បាន បង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចក្រោយ ចំណតរថយន្តផ្សារលើ ស្ថិតក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ឃាត់ ខ្លួនជនសង្សយ័ម្នាក់ ឈ្មោះ សេង ធារី

ភេទស្រី ជនជាតិខ្មែរ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់២ ក្រុង- ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យករួមមានៈ ម្សៅក្រាមពណ៌សថ្លាសង្សយ័សារធាតុញៀនចំនួន ៤កញ្ចប់ធំ ទម្ងន់១៩៧,៥០ក្រាម (ទម្ងន់សុទ្ធ) ទូរសព្ទ័ដៃ ១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ។ ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី”។

For More Videos Amazing