ឆ្នាំមុនថ្ងៃនេះខ្ញុំអង្គុយយំនឹកម៉ាក់កៀកនឹងថ្ងៃខួបកំណេីតរបស់ខ្ញុំ ព្រោះតែអ្នកម្តាយខ្ញុំលាទៅគ្មានថ្ងៃត្រឡប់ តែឆ្នាំនេះអ្វីៗបានផ្លាស់ប្តូរដោយមាននារីម្នាក់ចូលមកក្នុងជីវិតខ្ញុំ ធ្វេីអោយខ្ញុំ

មនុស្សគ្រប់រូបដែល​កេីត​មកនេះ​ ប្រាកដ​ជា​មាន​គូស្រករ​រៀងៗខ្លួននៅពេលខាងមុខ ហើយចំពោះស្នេហាកើតចេញពីការស្រលាញ់គ្នា ​ស្រលាញ់ដោយចិត្តនឹងចិត្ត​ និង​ចេះ​យោគយល់​អធ្យាស្រ័យ​ដល់គ្នានោះ ច្បាស់​ណាស់​ ពួក​គេ​នឹងអាចរស់នៅជាមួយគ្នាបានយូរអង្វែង​ និង​មាន​សុភមង្គល​ជាក់ជា​មិន​ខាន។

ដោយឡែក​ លោក​ Heng Norakakada តារា​សម្ដែង​មួយ​រូប​ដ៏មាន​ប្រជាប្រិយភាព​ បាន​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​យ៉ាង​ស្អិត​រមួត​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​ នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​ ដែលធ្វើឲ្យ​អ្នក​គាំទ្រ​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​។ ក្នុង​នោះដែរ​ តារា​សម្ដែង​រូប​នេះ​ ក៏បាន​មានការ​លេីកឡេីង​ផងដែរ​ថា​៖

«ឆ្នាំមុនថ្ងៃនេះ ខ្ញុំអង្គុយយំនឹកម៉ាក់កៀកនឹងថ្ងៃខួបកំណេីតរបស់ខ្ញុំ ព្រោះតែអ្នកម្តាយខ្ញុំ លាទៅគ្មានថ្ងៃត្រឡប់ តែឆ្នាំនេះអ្វីៗបានផ្លាស់ប្តូរ ដោយមាននារីម្នាក់ចូលមកក្នុងជីវិតខ្ញុំ ធ្វេីអោយខ្ញុំមានក្តីសង្ឃឹមឡេីងវិញនឹងការតស៊ូ សង្ឃឹមថាម៉ាក់នឹងសប្បាយចិត្តពេលឃេីញកូន មានមនុស្សបែបនេះនៅក្បែរកូន

អរគុណដល់ពេលវេលា ដែលបណ្ដោយអោយខ្ញុំបានស្គាល់នារីម្នាក់នេះ បងនឹងសន្យាកាន់ដៃអូនជារៀងរហូត Love U My Beautiful Girlfriend អរគុណគ្រប់យ៉ាងអូនសំលាញ់ Monita Meng»។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​រូបភាព​ទាំងនេះ​ដូច​តទៅ​។