អីយ៉ា​ អ្នកនាង យក់ ថិតរដ្ឋា រំភើបចិត្តជាខ្លាំង ដោយទទួលបានកាដូ រថយន្ត១គ្រឿងពីស្វាមី ដែលមានតម្លៃ

អ្នកនាង យក់ ថិតរដ្ឋា ដែលជាតារាចម្រៀងស្រី សម្លេងស្អក និងជាម្ចាស់បទចម្រៀង “ភ្លើង” នៅតែរក្សាបានកេរ្ដិ៍ឈ្មោះរួមនឹងភាពល្បីល្បាញ បូករួមជាមួយប្រជាប្រិយភាពរបស់ខ្លួន មិនថមថយអស់រយៈពេលជាច្រើនឆ្នាំមកនេះ បើទោះជាអ្នកនាងមានក្រុមគ្រួសារ និងបានបាត់មុខពីសង្គមសិល្បៈអស់រយៈពេលជាយូរក៏ដោយ។

យ៉ាងណាមិញ ទាក់ទងចំពោះជីវិតក្រុមគ្រួសាររបស់អ្នកនាង យក់ ថិតរដ្ឋា រួមជាមួយស្វាមីរបស់អ្នកនាង នោះគឺ លោក ឃុំ ប៉ុណ្ណាដែត ដែលអ្នកទាំងពីរធ្លាប់ជាដៃគូរួមអាជីពជាមួយគ្នា បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៏យ៉ាងខ្លាំង ទៅលើជីវិតគ្រួសារដែលពោលពេញទៅដោយសុភមង្គល ដែលជាហេតុធ្វើឲ្យមហាជនជាអ្នកគាំទ្រ អ្នកទាំងពីរមានភាពច្រណែនតែម្ដង។

អ្វីដែលកាន់តែពិសេសខ្លាំងនោះ លោក ឃុំ ប៉ុណ្ណាដែត បានបំពេញតួនាទីបានយ៉ាងល្អ នៅក្នុងក្រុមគ្រួសារដ៏មានសុភមង្គលនេះ ដែលបានធ្វើជាប្ដីល្អ ឪពុកល្អ ហើយថែមទាំងថ្នាក់ថ្នម និងផ្គាប់ចិត្តអ្នកនាង យក់ ថិតរដ្ឋា មិនឲ្យមានការទាស់ចិត្តសោះឡើយ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោក ឃុំ ប៉ុណ្ណាដែត បានផ្ដល់កាដូរជាទីគាប់ចិត្ដមួយ

ដោយបានជូនកាដូររថយន្ដ ម៉ាក់ TOYOTA PRUIS ស៊េរីឆ្នាំ២០១០ ដែលមានតម្លៃ ជាង២មុឺនដុល្លារឯណោះ។ ក្នុងនោះផងដែរ អ្នកនាង យក់ ថិតរដ្ឋា បានបង្ហាញពីអារម្មណ៏រំភើបរីករាយរបស់ខ្លួន ហើយថែមទាំងបានថ្លែងអរគុណទៅកាន់ស្វាមីជាទីស្រលាញ់របស់ខ្លួន ដែលតែងតែបំពេញបំណងអ្នកនាងរហូតមក។