ទីបំផុតដឹងការពិតហើយ មូលហេតុដែលកញ្ញាទេព បូព្រឹក្ស ចូលពេទ្យទាំងយប់ គឺដោយសារតែ

កាលពីម្សិលមិញនេះ យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក កំពូលតារាចម្រៀងរ៉េប ដ៏មានប្រជាប្រិយភាពជាខ្លាំង សម្រាប់មិត្ដៗស្រទាប់យុវវ័យ នោះគឺលោក ងួន ចាន់ដេវីត បានបង្ហោះទិដ្ឋភាពរូបថតមួយសន្លឹក ដែលរូបលោក រួមជាមួយកញ្ញា ទេព បូព្រឹក្ស បានកំពុងស្ថិតក្នុងមន្ទីរពេទ្យមួយកន្លែង។

ទន្ទឹមនឹងការបង្ហោះរបស់ តារាចម្រៀងប្រុសខ្ពស់សង្ហារ និងសំបូរទៅដោយប្រជាប្រិយភាពនោះ រូបលោកមិនបានបញ្ជាក់ប្រាប់ពីមូលហេតុ ដែលបណ្ដាលធ្វើឲ្យដៃគូស្នេហារបស់ខ្លួន ចូលមន្ទីរពេទ្យនោះឡើយ ដោយលោកបានត្រឹមតែបង្ហាញពីទឹកមុខក្រៀមក្រំ ដែលកំពុងតែព្រួយបារម្ភ អំពើសុខភាពរបស់កញ្ញា ទេព បូព្រឹក្សតែប៉ុណ្ណោះ។

យ៉ាងណាមិញ ស្រាប់តែក្នុងខណៈពេលមុននេះបន្ដិច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក កញ្ញា ទេព បូព្រឹក្ស បានសរសេរប្រាប់ឱ្យដឹងពីមូលហេតុ ដែលបណ្ដាលធ្វើឲ្យរូបនាងចូលមន្ទីរពេទ្យ ដោយកញ្ញា ទេព បូព្រឹក្ស បានសរសេរប្រាប់ឱ្យដឹងថា៖”អត់អីទេណា ញ៊ាំអត់ប្រយ័ត្នពុលចំណីតិចទេ”។

For More Videos Amazing