អុញ តារាសម្តែង បញ្ញាសិទ្ធ ត្រូវបានគេបង្ហោះសារប្តឹងទាមទារសំណង៥ម៉ឺនដុល្លារ ហើយត្រូវបានលោក បញ្ញាសិទ្ធ បង្ហោះសារ ប្តឹងតបតវិញ ដោយទាមទារសំណងចំនួន

ប្រិយមិត្ដប្រាកដជាបានស្គាល់រួចមកហើយ នៅតារាសម្ដែង លោក បញ្ញាសិដ្ឋ ដែលក្នុងមួយរយៈពេលប៉ុន្មានខែនេះ រូបលោកហាក់មានរឿងមិនចប់សោះឡើយ។ យ៉ាងណាមិញ ស្រាប់តែ កាលពីយប់ម្សិលមិញនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយដែលមានឈ្មោះថា Ma Nuk ក៏បានលើកឡើងនៅលើគណនី ហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារថា៖

“សូមអញ្ជើញលោក កា បញ្ញាសិទ្ធ មុខរបរសិល្បករ យកលុយមកបង់ធនាគារ សាមិក រយៈពេលប្រាំបីខែហើយ ឫក៏មកតុលាការរាជធានីភ្នំពេញ មកដីកានៅផ្ទះចាស់ ក្រុម៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពីបទ រំលោភលើសេចក្តីទុកចិត្ត (ឆបោកគេ) ដូចមានឯកសារភ្ជាប់មកជាមួយស្រាប់”។

ក្រោយពីឃើញការបង្ហោះសារ របស់លោក Ma Nuk រួចមក ស្រាប់តែលោក បញ្ញាសិដ្ឋ ក៏បានឆ្លើយតបទៅកាន់លោក Ma Nuk តាមរយៈគណនី ហ្វេសប៊ុកផ្លូវការរបស់លោកវិញ ដែលមានខ្លឹមសារថា៖”ចិញ្ចឹមគេ និងជួយឧបត្ថម្ភគ្រួសារគេ រយៈពេលជិត២ឆ្នាំ ចុងក្រោយបានត្រឹមខ្មាស់គេ ឪម៉ែអើយ លោកម្ចាស់អើយ ទទួលស្គាល់ការពិតទេ ឬ ក៏ចង់អោយទេវតាបរាមុខទាំងគ្រួសារ អាចាស់មិនដឹងចាស់ ចង់អោយមហាជនដឹងការពិត។

ហាអាចាស់មិនដឹងចាស់ បំពានម្លេះហា រស់បានប៉ុន្មានឆ្នាំទៀត ឪលោកព្រះអើយជាសាក្សី ជាឪពុកបង្កើត ម្តាយចុង បងស្រីចុង រួមគ្នាសាហាវណាស់ ទេវតាអើយ ឯងខំអោយផ្ទះនៅ ខំសុំការងារនៅ RCA អោយធ្វើនិងនៅផ្ទះស៊ីបាយ ៣ខែ ចុងក្រោយ បានត្រឹមចឹងហូ មីចោរលួចលុយនៅ រ៉ាយុទ្ធ ហ្វេនសិន មីចោលឥតអៀនខ្មាស់ តុលាការ ខលលីងនាង ទេវត្តានឹងទទួលពួកថោកទាបជាមិនខាន see you soon”។

លោក បញ្ញាសិដ្ឋ ក៏បានបន្ដទៀតថា៖”ខ្ញុំបញ្ញាសិទ្ធ សូមប្រកាសដល់សារព័ត៍មានទាំងអស់អោយបានដឹងថា ខ្ញុំនឹងប្តឹងដល់ក្រុមគ្រួសារលោក សី មានុ ដែលបានប្តឹងខ្ញុំទាមទារ ៥ម៉ឺនដុល្លារ ខ្ញុំប្តឹងវិញទាមទារចំនួន ១០ម៉ឺនដុល្លារ ពីបទបរិហាកេរ្តិ៍ ខ្ញុំវិញ ខ្ញុំនឹងធ្វើសន្និសិទ្ធសារព័ត៌មានអោយមហាជនបានដឹងពីរឿងនេះវាយ៉ាងម៉េច មាសសុទ្ធមិនខ្លាចភ្លើង ប្រទេសកម្ពុជា ពិតជាមានយុត្តិធម៍ ១០០% ដែលខ្ញុំជាសិល្បៈកររបស់កម្ពុជា”។

For More Videos Amazing