ស្ទើរតែស្រក់ទឹកភ្នែក ព្រះអើយមេឃកំពុងភ្លៀង​ ហើយខ្យល់ខ្លាំងទៀត គួរអោយអាសូរណាស់​ ដែលបុរសនេះ​បាន​តោង​រថយន្ត​ខណៈ​ធ្វើ​ដំណើរ​ មានវីដេអូ​

គ្រោះថ្នាក់​ចរាចរណ៍​ បាន​នឹង​កំពុង​តែសម្លាប់​មនុស្សជា​រៀង​រាល់ថ្ងៃ​នៅ​កម្ពុជា​ ​ដែលមានចំនួនច្រើន​ជាង​ជំងឺ​ទូទៅ​ៗទៀត។​ ​បើ​គិត​ជា​មធ្យម​ ​ក្នុង​មួយ​ថ្ងៃ​ៗ​ មាន​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ចំនួន​៥​នាក់។​ ការបង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរ​បែបនេះ​ ដោយសារតែ​ប្រជាពលរដ្ឋ​ ក៏ដូចជា​​អ្នកប្រើប្រាស់​ផ្លូវ​មួយ​ចំនួន​ បានបេីកបរ​មិនគោរព​ច្បាប់​ មិន​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ សេព​គ្រឿង​ញៀន​ និង​គ្រឿង​ស្រវឹង​ជាដើមនោះ​។

ដោយឡែក​ បេីយេីងក្រឡេកមកមេីលពី​ទិដ្ឋភាព​នេះវិញ​ គឺពិតជា​ហួសចិត្ត​តែម្ដង​ ដោយបុរសម្នាក់​បា​ន​ខំព្យាយាម​តោងនៅផ្នែកខាងក្រោយនៃ​រថយន្ត​ ខណៈ​ដែល​កំពុង​តែ​បេីកបរ​ ដែលនេះពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​ មិនគួរណា​មកដល់​បច្ចុប្បន្ន​នេះ​ហេីយ​ នៅតែ​បន្ត​កេីតមានឡេីងទៀតនោះ។

បេីតាម​ការ​លេីកឡេីង​ពី​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែលមានគណនី​ហ្វេសប៊ុក​ឈ្មោះ​ Soy Chan Thany បានមាន​អារម្មណ៍​ក្ដុកក្ដួល​ជា​ខ្លាំង​ ក្រោយ​ពី​បាន​ប្រទះ​ឃើញ​នូវ​សកម្មភាព​បែប​នេះ​។ យ៉ាង​ណា​មិញ​ ម្ចាស់​គណនី​រូបនេះ​ ​ក៏បាន​មានការ​លេីកឡេីង​ផងដែរ​ថា​៖​

«អត់ដឹងថាគាត់ជាព្រូឡាន​ រឺ​ក៏សុំឡានគេដោយសារទេ ខ្ញុំឃើញស្ទើរតែស្រក់ទឹកភ្នែក ព្រះអើយមេឃកំពុងភ្លៀង​ ហើយខ្យល់ខ្លាំងទៀត គួរអោយអាសូរណាស់ មិនដឹងថាគាត់រងារ​ រឺភ័យខ្លាំងប៉ុណ្ណាទេ ឃើញគាត់ខំតោងជាប់ឡានខ្លាំងណាស់ ខ្ញុំអាសូរណាស់បងប្រុស»។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម