តែប៉ុណ្ណេះអស់បារម្មណ៍ទៀតហើយ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះទៅពិនិត្យស្ថានភាពផ្លូវអិលវីនិងពិនិត្យអូរ ប្រឡាយព្រមទាំងប្រពន្ធ័បង្ហូរទឹកដោយផ្ទាល់ ដើម្បីចាត់វិធានការ

រដូវ​វស្សា​បានឈានចូលមកដល់ហេីយ​ ក្នុង​នោះដែរ​ក៏មានតំប​ន់មួយចំនួនក្នុង​ប្រទេស​កម្ពុជា​ ​កំពុង​ទទួល​រង​នូវឥទ្ធិពល​ភ្លៀង​ធ្លាក់​ និង​ខ្យល់​កន្ត្រាក់​ ដែល​បង្ក​ឲ្យ​មាន​មាន​ទឹកជន់លិច​ថែម​ទៀត​ផង​។​ ជាក់ស្តែង​នៅខេត្ត​ ព្រះសីហនុ​ បាននឹងកំពុងមានទឹកជន់លិចនៅតាម​តំបន់​មួយ​ចំនួន​យ៉ាង​ខ្លាំង​ ខណៈ​ដែល​ភ្លៀង​បាននឹងកំពុងតែ​បន្តធ្លាក់ជាបន្ដបន្ទាប់នោះ។

ទន្ទឹមនឹងនោះផងដែរ អភិបាលខេត្ដ ព្រះសីហនុ ដែលមានឯកឧត្ដម គួច ចំរើន បានកំពុងតែខិតខំស្វែងរកដំណោះ
ស្រាយ ពាក់ព័ន្ធនឹងការរំដោះទឹកជន់លិចផ្លូវនេះ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានប្រាប់ឱ្យដឹងថា៖”ក្រុងព្រះសីហនុ៖ រសៀលថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាល

ខេត្តព្រះសីហនុ អមដំណើរដោយលោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុ និងមន្ត្រីមន្ទីរអង្គភាពពាក់ពន្ធ័ក្នុងខេត្ត បានអញ្ជើញពិនិត្យស្ថានភាពផ្លូវអិលវីនិងពិនិត្យអូរ ប្រឡាយព្រមទាំងប្រពន្ធ័បង្ហូរទឹកនៅក្បែរតំបន់នោះ ដើម្បីចាត់វិធានការដោះស្រាយបន្ទាន់កាត់បន្ថយការជន់លិចពេលមានភ្លៀងម្តងៗ”។

For More Videos Amazing